Wednesday, February 15, 2017

លោក ស សុខា ចុះចែកមូលនិធិមនុស្សធម៌ ស ខេង ១៩គ្រួសារ ក្នុងស្រុកមេសាង ខេត្តព្រៃវែង

News New : នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: នេះ លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និង ចែកមូលនិធិមនុស្សធម៌ ស​ ខេង ជូនដល់បងប្អូនប្រជាពលរដ្ឋសំរាលកូន និងគ្រួសារទទួលមរណភាពចំនួន ១៩គ្រួសារ នៅ ក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

សូមបញ្ជាក់ថា មូលនិធិមនុស្សធម៌ ស ខេង គឺផ្តល់ជូនប្រជាពលរដ្ឋសំរាលកូន ដែលក្នុង  ១គ្រួសារ​ ទទួលបាន ២០ម៉ឺនរៀល និងគ្រួសារមានសមាជិកទទួលមរណភាព ក្នុង ១នាក់ ទទួលបាន ២០ម៉ឺន រៀលដែរ ហើយមូលនិធិមនុស្សធម៌នេះ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋយើងទូទៅ គឺ មិនប្រកាន់ នយោបាយ ចំនួន ២ខេត្ត គឺខេត្តព្រៃវែង និងខេត្តបាត់ដំបង ចាប់តាំងពីក្រោយបោះឆ្នោតឆ្នាំ២០១៣ មកម្លេះ ៕






 អត្ថបទ ៖ អារុណ

0 comments:

Post a Comment