Monday, February 27, 2017

ពេលនេះ ព្រឹទ្ធសភា កំពុងប្រជុំពិនិត្យ និងអនុម័តលើវិសោធនកម្មច្បាប់ គណបក្សនយោបាយ ហើយ

News New : គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ជាថ្ងៃប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ស្ថិត ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលមានសមាជិកសរុប ៤៤រូប ដើម្បីប្រជុំ វិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើ វិសោធនកម្មច្បាប់ស្តី ពីគណបក្សនយោបាយ បន្ទាប់ពីរដ្ឋសភា អនុម័ត កាលពីពេលថ្មីៗកន្លងមកនេះ ។ សេចក្តីស្នើវិសោ ធនកម្មស្តីពីគណបក្សនយោបាយ មាន ៩ជំពូក និង ២២មាត្រា ។ ក្នុងនោះដែរ ក៏មានចែងពីការមិន អនុញ្ញាតឲ្យអ្នកមានទោសទណ្ឌ ធ្វើជាមេបក្ស អនុប្រធាន និងគណៈកម្មការនាយកផងដែរ។

រដ្ឋសភាអនុម័ត កាលពីថ្ងៃទី២០ កុម្ភៈ ដែលមានតែការលើកដៃគាំទ្រជាឯកច្ឆន្ទដោយក្រុមសមាជិក សភា  គណបក្សប្រជាជនកម្ពុជា ដោយសំឡេងគាំទ្រជាឯកច្ឆ័ន្ទ ៦៦ ខណៈដែលក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ពហិការចូលរួមប្រជុំ។ វិសោធនកម្មនេះ ស្នើដោយក្រុមសមាជិកសភាគណ បក្សប្រជាជនកម្ពុជា  ៦០រូប ។  បន្ទាប់ពីរដ្ឋសភាអនុម័តយល់ព្រមហើយ  ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដោយបានសម្តែងពីការព្រួយបារម្ភជាខ្លាំង។ សេចក្តីថ្លែង ការណ៍បន្តថា វិសោធនកម្មនេះ បានផ្តល់អំណាចយ៉ាងធំដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់គណបក្សនយោបាយ ហើយនៅក្រោមកាលៈទេសៈកំណត់មិនច្បាស់លាស់ណាមួយ គឺ រំលាយគណបក្សនយោបាយ តែ ម្តង។ ឆ្លើយតបទៅនឹងការលើកឡើងរបស់ស្ថានទូតអាមេរិកនេះ ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ កម្ពុជា កាលពីរសៀលថ្ងៃទី២២ កម្ភៈ ក៏បានអ្នកនាំពាក្យក្រសួងការបរទេស ក៏បាន ចេញចសេចក្តីថ្លែងការណ៍បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានការខកចិត្តយ៉ាងខ្លាំងដោយ បានឃើញប្រតិកម្មមិនសមហេតុផលរបស់អាមេរិក ចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្ស នយោបាយ ដោយរដ្ឋសភា។កម្ពុជាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ដោយឈរ លើគោលការណ៍នានា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ចំពោះទិដ្ឋភាពច្បាប់ដែលបាន ធ្វើវិសោ ធនកម្មនេះ អនុវត្តជាទូទៅដោយពុំមាន ការបែងចែកចំពោះ គ្រប់គណបក្សនយោបាយទាំងអស់ ។ សេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយ ធ្វើឡើង ៩ជំពូក និង ២២មាត្រា រួមមាន៖ ជំពូក ទី១ មាត្រា ៦ថ្មី ជំពូកទី៣ មាត្រា១២ថ្មី ជំពូកទី៤ ថ្មីមាត្រា១៧ថ្មី ​មាត្រា ១៨ថ្មី ជំពូកទី៥ មាត្រា ១៩ថ្មី មាត្រា ២៥ថ្មី មាត្រា ២៦ថ្មី ជំពូកទី៦ មាត្រា ២៩ថ្មី ជំពូកទី៨ មាត្រា ៣៤ថ្មី ជំពូកទី ៩ថ្មី មាត្រា  ៣៨ថ្មី មាត្រា៣៩ថ្មី មាត្រា៤០ថ្មី មាត្រា៤១ថ្មី មាត្រា៤២ថ្មី មាត្រា៤៣ថ្មី មាត្រា៤៤ថ្មី មាត្រា៤៥ថ្មី មាត្រា៤៦ ថ្មីមាត្រា ៤៧ថ្មី ជំពូកទី១០ មាត្រា ៤៨ថ្មី និងជំពូក១១មាត្រា ៤៩ថ្មី និងមាត្រា ៥០ថ្មី។



អត្ថបទ ៖ ចំណាន(109)

0 comments:

Post a Comment