Wednesday, February 22, 2017

លោកជំទាវ ម៉ែន សំអន ៖ វឌ្ឍន:យើងមានច្រើនណាស់ តែមិនទទួលបានទាំងស្រុង ព្រោះមានបញ្ហាប្រឈម៣

News New : ដោយមើលឃើញពីបញ្ហាប្រឈមមួយចំនួន ក្នុងសង្គមជាតិ នៅបច្ចុប្បន្ន  លោកជំទាវ ឧបកនាយករដ្ឋមន្ត្រី ម៉ែន សំអន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល  បានស្នើដល់ភាគីពាក់ព័ន្ធទំាងអស់ រួមគ្នាទប់ស្កាត់ និងចៀសឲ្យផុតពីបញ្ហាប្រឈមធំៗចំនួនបី ។

លោកជំទាវ ឧបកនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ក្នុងសន្និបាតបូសរុបលទ្ធផលការងារឆ្នាំ២០១៥ - ២០១៦ និងលើកទិសដៅការ ងារឆ្នាំ២០១៧ -២០១៨ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារ ខ្មែរ ( គ.ជ.ស.ស.ខ. ) ថា រដ្ឋាភិបាលបានសម្តែងក្តីបារម្ភចំពោះបញ្ហា ដែលកំពុងប្រឈម ហើយត្រូវ តែរួមគ្នាទប់ស្កាត់ និងលុបបំបាត់ ដូចជា ៖ អំពើហិង្សា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ តាមឃុំ សង្កាត់ និងការប្រើប្រាស់គ្រឿងញៀន ។

លោកជំទាវ ឧបកនាយករដ្ឋមន្ត្រី ដែលជាប្រធានកិត្តសយ  គ.ជ. ស. ស.ខ. ថ្លែងក្នុងពិធី  នាព្រឹកថ្ងៃ ទី២៣ ខែកុម្ភៈ នេះ នៅសណ្ឋាគារភ្នំពេញដោយបានបញ្ជាក់ថា «  វឌ្ឍនៈភាពរបស់យើង មានច្រើន ណាស់។ ប៉ុន្តែយើងមិនទាន់ទទួលយកបានទំាងស្រុងនោះទេ មានបញ្ហាប្រឈមមួយចំនួនដូចជា ៖ ទី១. បញ្ហាសេពគ្រឿងញៀនមានការកើនឡើង ពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើអោយមាន ការភ័យខ្លាចពីអាណាព្យាបាល មាតា បិតា ។ 
ទី២. អំពើហិង្សា ។
ទី៣. បញ្ហាពង្រឹងសន្តិសុខតាមឃុំ សង្កាត់ »។

ជាមួយគ្នានោះដែរ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា ទោះបីរាជរដ្ឋាភិបាល បានដាក់ គោលនយោបាយហើយ យ៉ាងណាក្តី  ក៏មន្ត្រីពាក់ព័ន្ធទំាងត្រូវធ្វើយ៉ាងណាខិតខំពង្រឹងបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋទុកចិត្តចំពោះអាជ្ញាធរ មានសមត្ថកិច្ច និងរាជរដ្ឋាភិបាលបច្ចប្បន្ននេះ កុំឱ្យគេ ថា ដាក់តែមិនបានអនុវត្ត ។ ក្នុងសន្និបាតនោះដែរ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើអោយ មានការទប់ស្កាត់កុំឱ្យមានសីលធម៌បរទេសមកលុកលុយលើសីលធម៌ដល់ប្រពៃរបស់ខ្មែរ។ លោក ជំទាវបញ្ជាក់ថា « យើងត្រូវចាត់ទុកថា វប្បធម៌ខាងក្រៅគឺជា សាច់រឿងទេ យើងមិនត្រូវយកវប្បធម៌ បរទេសនោះមកអនុវត្ត ស្លៀកខោចក្រោម វៀលលើ រឺក៏ មិនស្តាប់បង្គាប់មាតាបិតា អាណាព្យាបាល គ្រូបង្ក្រៀន ...។ល។ វប្បធម៌របស់យើងមិនអនុញ្ញាតឲ្យវប្បធម៌បរទេស មកគំរាម និងណែនំាបងប្អូន ឪពុកម្តាយ រឺញាតិយើងនោះទេ»។នៅចំពោះមុខតំណាងក្រសួងមន្ទីរស្ថាប័នជាច្រើនរូប ហើយភាគី ច្រើនជាស្តី្រនោះ លោកជំទាវឧបកនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាណាព្យាបាល ពិសេសនោះ ស្ត្រីមេផ្ទះត្រូវធ្វើយ៉ាងណាមានវិធានការបង្ក្រាបគ្រឿងញៀននៅតាមផ្ទះក្នុងធ្វើការអប់រំសមាជិកនៅ ក្នុងគ្រួសារកុំប្រើប្រាស់ ហើយអ្នកដែលបានប្រើប្រាស់ហើយ ត្រូវខិតខំបន្សាប នៅផ្ទះកុំឱ្យរើឡើង ​និងត្រូវចាត់ទុកដាក់ថា អ្នកប្រើប្រាស់គ្រឿងញៀន គឺជាជនរងគ្រោះ ហើយអ្នកចែកចាយ និងជួយ ដូរគ្រឿងញៀន គឺជាឧក្រិដ្ឋជន។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «  សមត្ថកិច្ចទំាងអស់ ត្រូវតែមានវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ ។ បើយើងអនុវត្តវិធានការច្បាប់យើង ចាប់ដាក់ពន្ធនាគារ អ្នក ប្រើប្រាស់គ្រឿងញៀននោះ យើងមិនមានពន្ធនាគារ ឯណាដាក់អស់នោះទេ។ ដូច្នេះយើងត្រូវយក វិធានការរដ្ឋបាល វិធានការអប់រំជាវិធានការគន្លះ ។ ស្តី្រតូ្រវចូលរួមអប់រំ ក្នុងគ្រួសារ ជៀសវាងគេថា មកពីរាជរដ្ឋាភិបាល »។

យោងតាមរបាយការណ៍ស្តីពី សកម្មភាពការងារ របស់គណៈកម្មាធិការជាតិលើកកម្ពស់ សីលធម៌ សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ឆ្នាំ២០១៥ - ២០១៦  និងលើកទិសដៅការងារ ឆ្នាំ២០១៧ - ២០១៨ ដែលអានដោយលោក ស្រី ហ៊ូ សាមិត្តអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ស.ស.ខ. បានអោយដឹងថានៅឆ្នាំ ២០១៥ - ២០១៦ កន្លងមក គ.ជ.ស.ស.ខ. មានកង្វល់ចំពោះបញ្ហាប្រឈមមួយចំនួន  ដែលទាមទារ ឲ្យមានការយកចិត្តទុកដាក់ និងកិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការដោះស្រាយ ដូចជា ការរើសអើង ចំពោះស្ត្រីដែលជាអំពើមិនផ្តល់តម្លៃអោយស្ត្រីនៅតែកើតមាន។ការផ្សព្វផ្សាយមានពាក់ព័ន្ធទៅនឹង ពាណិជ្ជកម្មគ្រឿងស្រវឹងភាពយន្តបរទេស ដែលមានសកម្មភាពមិនស្របប្រពៃណីខ្មែរ និងវិទ្យុឯក ជនមួយចំនួន ប្រើវោហារស័ព្ទមិនមានសីលធម៌ជាដើម ។ ម៉្យាងទៀតទោះបីជា មានការរៀបចំ នីតិ វិធីទប់ស្កាត់មួយចំនួនក្តីការផ្សព្វផ្សាយរូបភាព និងព័ត៌មានមិនសមគួរតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដែលបានទាញយកចេញពីបណ្តាញអ៊ិនធឺណេត ព្រមទំាងការឆ្លើយឆ្លង ដោយប្រើពាក្យអសុរស តាមរយៈទូរស័ព្ទចល័ត នៅតែជាបញ្ហាប្រឈម ដែលតម្រូវអោយមានការគាំទ្រ និងកិច្ចសហការ ពី ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធក្នុងការអនុវតាមដាន និងទប់ស្កាត់ការចែកចាយព័ត៌មាន អវិជ្ជមាន ឲ្យមានប្រសិទ្ធភាព៕



អត្ថបទ ៖ ចំណាន(១០៥)

0 comments:

Post a Comment