Tuesday, February 28, 2017

ពលរដ្ឋត្អូញត្អែរពិបាកធ្វើដំណើរ ផ្លូវខូចត្រង់ឃុំព្រែកអំពិល ស្រុកស្អាង គ្មានអ្នកចាប់អារម្មណ៍ជួសជុល

News New : ពលរដ្ឋ ដែលរស់នៅ និងធ្វើដំណើរតាមផ្លូវម្តុំឃុំព្រែកអំបិល ស្រុកស្អាង  ខេត្តកណ្តាល បានត្អូញត្អែរពិបាកក្នុងការធ្វើដំណើរ ដោយសារផ្លូវនៅម្តុំនោះ បែកប្រេះជាជង្ហុគៗ និងមានដក់ទឹក គ្មានអ្នកណាចាប់អារម្មណ៍ជួសជុលឡើយ ។
ចំពោះបញ្ហាផ្លូវខូចនេះដែរ ប្រជាពលរដ្ឋ ក្នុងឃុំព្រែកអំបិល ក៏ធ្លាប់បានស្នេីគណ:ពង្រឹងអោយជួយ ធ្វេីផង តែពុំទាន់ការឆ្លេីយតបបែបណាសោះ ធ្វើឱ្យពលរដ្ឋសម្តែងការខកចិត្តយ៉ាងខ្លាំង។

ប្រមុខរាជរដ្ឋាភិបាលបានប្តេជ្ញា នឹងខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋបានល្អគ្រប់ទីកន្លែង ។ប៉ុន្តែបើយើងក្រឡេកទៅមើលផ្លូវលំមួយខ្សែស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល វិញ គ្រាន់តែភ្លៀងមួយមេលិច និងខូចស្ទើទំាងស្រុង។ ផ្លូវលំមួយខ្សែប្រវែងជាង ១០គីឡូម៉ែត្រ បែក ចេញផ្លូវជាតិលេខ២១ពីគល់ស្ពានត្រង់សាលាឃុំព្រៃកអំបិល បានកំពុងតែរងការខូចខាតយ៉ាងខ្លំាង គ្រាន់តែមេឃភ្លៀងមួយ មេកាលពីពេលថ្មីៗនេះ។ផ្លូវនេះត្រូវបានប្រជាពលរដ្ឋស្នើដល់គណៈពង្រឹង ឃុំ ដែលបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងដោយ លោក អោក បូរ៉ា ជាច្រើនលើកច្រើនសារ ។ ប៉ុន្តែ លោកថា រងចាំការបោះឆ្នោតសិន ។ យ៉ាងណាក្តីបើតាមប្រពលរដ្ឋដែលរស់នៅ តាមផ្លូវលំនេះបាន នាំគ្នាលើកឡើងថា សម័យនេះទៅហើយនៅតែមានផ្លូវបែបនេះទៀត ព្រោះថា នៅស្ទើរស្រុក ខណ្ឌ នៅក្នុងប្រទេសគេមានផ្លូវល្អសម្រាប់ធ្វើដំណើរ។ចំណែកផ្លូវនេះកាន់ខូចទៅៗឆាប់ធ្វើដំណើរ។ពល រដ្ឋបានស្នើដល់អភិបាលខេត្ត អភិបាលស្រុក ជួយធ្វើ និងជួសជុលដោយចាក់ក្រាលកៅស៊ូ ដោយ កុំរង់ចាំដល់ពេលបោះឆ្នោត ឬ តែបានសន្លឹងឆ្នោតនោះអី ព្រោះសម័យនេះ ពលរដ្ឋដឹង និងឃើញ ច្បាស់ហើយអ្នកណាធ្វើនិងអ្នកណាមិនធ្វើនោះ ។

សិស្សម្នាក់រៀននៅវិទ្យាល័យ ហ៊ុនសែន ព្រែកអំបិល សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ខ្ញុំមាន ការពិបាកយ៉ាងខ្លំាងក្នុងការធ្វើដំណើរទៅសាលារៀនដោយប្រឡាក់សំលៀកបំពាក់នៅពេលភ្លៀង ម្តងៗ។ សិស្សបញ្ជាក់ថា « ខ្ញុំពិបាកណាស់ពូ ខ្ញុំមូរជើងខោ ពិបាកជិះ កង់ ពេលខ្លះរអិលដួល ក៏មាន ដែរពូ ។ ខ្ញុំឆ្ងល់ណាស់ ខ្ញុំឮ តែគេថាផ្លូវជិតធ្វើច្រើនឆ្នាំហើយ តែមិនឃើញទៀត ឬគេចង់បានសន្លឹក ឆ្នោត»។សិស្សម្នាក់ដែលកំពុងស្ពាយកាបូបដាក់សៀវភៅពេញ និងមូដៃអាវជើងខោម្នាក់ទៀត បាន និយាយថាសម័យនេះហើយនៅមានផ្លូវបែបនេះទៀត។ សម្តេចតេជោ ហ៊ុន សែន ខ្ញុំឃើញគាត់ខិត ខំណាស់ ទាំងធ្វើផ្លូវ ធ្វើសាលារៀន... ចំណែកផ្លូវនេះ សម្តេចមិនជួយធ្វើឲ្យផង? ។ សិស្សរូបនេះបន្ត ថា សម័យនេះហើយ កុហកពលរដ្ឋទៀត បើមិនធ្វើអោយពួកគាត់ឃើញទេគាត់មិនជឿនិងគាំទ្រទេ គាត់សុខចិត្តមិនទៅបោះឆ្នោតក៏មានដែរ ចង់ឃើញធ្វើបានគេទុកចិត្ត៕

អត្ថបទ ៖ ចំណាន (១១២)

0 comments:

Post a Comment