Wednesday, February 1, 2017

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅលោក សុន ឆៃ ប្រយ័ត្ន! ធ្វើយ៉ាងណាក៏ដោយ កុំឱ្យចូលបទល្មើសព្រហ្មទណ្ឌ!

News New : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារផ្តាំ ទៅឯកឧត្តម សុន ឆៃ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថា "  សូមផ្តាំទៅ លោក សុន ឆៃ មិន មកប្រជុំនៅសភា បែរជាទៅធ្វើសន្និសីទកាសែតទៅវិញ  ហើយលោកអត់ទទួលស្គាល់នៅការធ្វើ វិសោធនកម្មជំពូកទី១២ ប្រការ ៤៨ថ្មី (៣) " ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា " ឱ្យ តែលោក សុន ឆៃ នៅតែអះអាងថា លោកជាប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកសាកមើល ប្រយ័ត្ន ! ធ្វើម៉េចក៏ដោយ កុំអោយចូលបទល្មើសព្រហ្មទណ្ឌ នេះមិនមែនជាការ ប្រមានទេ " ។ សម្តេចតេជោ ថ្លែងបែបនេះ គឺ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិ គ្រប់គ្រង នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៧ នេះ ។






អត្ថបទ ៖ សារ៉ន


0 comments:

Post a Comment