Sunday, February 19, 2017

មានតំរុយកាន់តែច្បាស់ថា លោក សាយ សំអាល់ នឹងទៅជាអភិបាលរាជធានីភ្នំពេញ នាខែមីនា ខាងមុខនេះ

News New :  កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ News  New យើង បានធ្វើការព្យាករណ៍ម្តងរួចទៅ ហើយ អំពិការផ្លាស់ប្តូរ តួនាទីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន  ទៅជាអភិបាល នៃ គណ:អភិបាលរាជធានីភ្នំពេញ ជំនួសឯកឧត្តម ប៉ា សុជាតិ ។ប៉ុន្តែមកដល់ពេលនេះ ជាលទ្ធផលនៃ ការព្យាករណ៍នេះ ដូចជា មិនទាន់ចេញជាផ្លែផ្កានៅឡើយ គឺ ឯកឧត្តម សាយ សំអាល់ នៅតែជា រដ្ឋ មន្ត្រីក្រសួងបរិស្ថានដដែល។

មកដល់ត្រឹមថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៧ នេះ News New  ទទួលបានតំរុយខ្លះៗថា ឯកឧត្តម សាយ សំអាល់ អាចនឹងទៅកាន់តួនាទីជាអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ យ៉ាងពិតប្រាកដ នៅ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ចំណែកឯកឧត្តម ប៉ា សុជាតិវង្ស គេមិនទាន់ដឹងថាទៅកាន់តួនាទី អ្វីច្បាស់នៅឡើយទេ ។ ប៉ុន្តែបើតាម News New យល់ថា ឯកឧត្តម ប៉ា សុជាតិវង្ស  អាចនឹងទៅកាន់ តួនាទីធំជាងនេះទៅទៀត ជា អនុរដ្ឋលេខាធិការ រឺ រដ្ឋលេខាធិការ ជាដើម បើតាមសកម្មភាព របស់ ឯកឧត្តម កន្លងមកនៅក្នុងរាជធានីភ្នំពេញនោះ៕

អត្ថបទ ៖ អារុណ

0 comments:

Post a Comment