Sunday, February 19, 2017

រដ្ឋសភាអមុន័សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ជាផ្លូវការហើយ

News New : ទីបំផុតសមាជិករដ្ឋសភាមកពីបានសម្រេចលើកដៃ អនុម័តច្បាប់ ស្នើសុំវិសោធនកម្ម ច្បាប់ស្តីពី គណបក្សនយោបាយ ដោយសម្លេង ៦៦រូប ជាឯកច្ឆន្ទហើយ  នៅថ្ងៃទី២០ ខែកុម្ភៈ  នេះ ដោយបក្សប្រឆំាង មិនចូលប្រជុំនោះទេ ។ លោក ប៉ែន បញ្ជា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិ ធម៌ បានលើកឡើងក្នុងប្រជុំវិសមាញរដ្ឋសភា ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា សេចក្តីស្នើច្បាប់ស្តីពី វិសោនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ធ្វើឡើងដោយសារតែច្បាប់ស្តីពីគណបក្សនយោបាយ ឆ្នាំ១៩៩៧ មានភាពខ្វះខាតមិនគ្រប់ជ្រុងជ្រោយ និងមិនលេញក្នុងការអនុវត្ត។ លោកថា ក្នុងស្មារតី បង្រួបបង្រួមជាតិផ្សះផ្សាឯកភាពជាតិ និងរក្សាសន្តិសុខជូនដល់មាតុភូមិ និងប្រជាជនកម្ពុជា គណ បក្សឈ្នះឆ្នោត ដែលកាន់អំណាច និងដឹកនំាប្រទេសជាតិ បានអនុវត្តនូវខ្លឹមសារនៃច្បាប់ស្តីពីគណ បក្សនយោបាយនេះជិត ២០ឆ្នាំកន្លងមកនេះ។ លោកបញ្ជាក់ថា ដោយសាររបត់នយោបាយសភាព ការណ៍ជាក់ស្តែង កម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លះ ដែលទទួលស្គាល់ ឬមិនទទួល ស្គាល់ដោយក្រសួងមហាផ្ទៃ ដែលជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល បានបង្កើតនូវបញ្ហាប្រឈមជា ច្រើន ដែលច្បាប់ស្តីពីគណបក្សនយោបាយ ឆ្នាំ១៩៩៧ មិនបានចែងឲ្យសព្វគ្រប់ឲ្យអនុវត្តនោះ ដូច ជា៖ ទី១ ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជំពូកទី៣ មាត្រា១២ ចំណុច ត្រង់ទី៤ ចែងថា «មិនត្រូវស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត »។ ទី២ ៖ ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ ជំពូកទី៤ មាត្រា៤ ចំណុចទី២  ចែងថា « ជន ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧកក្រិដ្ឋ  ឬ បទមជ្ឈិមហើយដែលមិន ទាន់មាននីតិសម្បទា ឡើងវិញ » ។ លោក ប៉ែន បញ្ញា គូសបញ្ជាក់ថា « ច្បាប់ស្តីពីគណបក្សនយោ បាយ ជាច្បាប់មូលដ្ឋានដំបូងដែលពាក់ព័ន្ធដល់ការបោះឆ្នោតជាសកល រឺអសកល នៅក្នុងប្រទេស ហើយពុំមានចែងនូវលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា។ ដូច្នេះវាទាម ទារ ចំាបាច់ឲ្យមានការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ឆ្នាំ១៩៩៧ នាពេល នេះ ដែលច្បាប់នេះមិនបានចែង និងបង្កើតឲ្យមានបញ្ហាផ្សេងលំបាកក្នុងការអនុវត្ត » ។ ជាមួយគ្នា នោះដែរ លោក ប៉ែន បញ្ញា​ ក៏បានអោយដឹងចំពោះការស្នើសុំធ្វើវិសោធនកម្ម ច្បាប់ស្តីពី គណបក្ស នយោបាយ នាពេលនេះ គឺធ្វើទៅលើ ៩ជំពូក និង​២២មាត្រា រួមមាន៖ ជំពូកទី១ មាត្រា ៦ថ្មី ជំពូក ទី៣ មាត្រា១២ថ្មី ជំពូកទី៤ ថ្មីមាត្រា ១៧ថ្មី មាត្រា១៨ថ្មី ជំពូកទី៥ មាត្រា១៩ថ្មី មាត្រា២៥ថ្មី មាត្រា ២៦ថ្មី ជំពូកទី៦ មាត្រា២៩ថ្មី ជំពូក ទី៨ មាត្រា​ ៣៤ថ្មី ជំពូកទី ៩ថ្មី មាត្រា ៣៨ថ្មី មាត្រា​ ៣៩ថ្មី មាត្រា ៤០ថ្មី មាត្រា៤​១ ថ្មី មាត្រា ៤២ថ្មី មាត្រា ៤៣ថ្មី មាត្រា ៤៤ថ្មី មាត្រា ៤៥ថ្មី មាត្រា ៤៦ថ្មី មាត្រា​ ៤៧ថ្មី ជំពូកទី១០ មាត្រា ៤៨ថ្មី និងជំពូក១១ មាត្រា ៤៩ថ្មី និងមាត្រា ៥០ថ្មី។

អត្ថបទ ៖ ចំណាន (១០០)

0 comments:

Post a Comment