Tuesday, February 14, 2017

ព្រឹកនេះរដ្ឋសភាពប្រជុំពិនិត្យលើសមាសភាពលោក សុខ សូកាន លោក ចាយ​ បូរិន លោក ទេព សុទ្ធី ជាលេខាធិការ

News New : ព្រឹកថ្ងៃទី១៥ កុម្ភ: នេះ គណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា និងពិនិត្យលើរបៀបវារ:ចំនួន ៤ សំខាន់ៗ ខាងក្រោម ៖
១ . ការពិនិត្យលើសំណើសុំកោះប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៥  ដើម្បីពិនិត្យ  និង អនុម័ត សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ។
២. ការពិនិត្យលើសំណើសុំបញ្ចូលរបៀបវារ: នៃសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៥ នូវ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ។
៣. ការពិនិត្យលើសមាសភាពលេខាធិការ ចំនួន ៣រូប សំរាប់សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិ កាលទី៥ រួមមាន ៖ ឯកឧត្តម សុខ សូកាន ឯកឧត្តម ចាយ បូរិន និងឯកឧត្តម ទេព សុទ្ធី ។
៤. ការពិនិត្យ និងសំរេចលើសេចក្តីព្រាងរបៀបវារ: និងការបរិច្ឆេទសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ។



អត្ថបទ ៖ ចំណាន (៩៦)

0 comments:

Post a Comment