Sunday, February 5, 2017

បទបង្ហាញខ្លីនៅវិទ្យាល័យរស្មីសាគ្គី និងវិទ្យាល័យឈើទាល ឧបត្ថម្ភដោយឯកឧត្តម ស សុខា និងលោកជំទាវ

News New : ព្រឹកថ្ងៃទី៥ កុម្ភ:នេះ ក្រុមការងារចុះធ្វើសិក្ខាសាលាស្តីពី" វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ " ក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា តំណាងរាស្ត្រ​គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងលោកជំទាវ  បានចុះធ្វើបទបង្ហាញដល់សិស្សថ្នាក់ទី ១២ នៅវិទ្យាល័យរស្មីសាមគ្គី និងវិទ្យាល័យឈើទាល ​ស្ថិតក្នុងស្រុកពាមជរ ខេត្តព្រៃវែង ដែលមាន សិស្សចូលរួម ២១៥នាក់​ ។

បើតាមលោក ទូច វណ្ណ: ប្រធានក្រុមការងារសិក្ខាសាលានេះ  បានបញ្ជាក់ថា  ដោយមានការយក ចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសំណាក់ ឯកឧត្តម ស សុខា និងលោកជំទាវ ក្នុងជួយទៅ ដល់ថ្នាក់ទី ១២ នៅទូទាំងខេត្តព្រៃវែង ដើម្បីត្រៀមប្រលងយកសញ្ញាបត្រទុតិយភូមិខាងមុខនេះ ឯកឧត្តម និង លោកជំទាវ បានចាត់អោយក្រុមការងាររបស់លោកចុះធ្វើបទបង្ហាញ ដើម្បីតំរង់ទិសដៅការសិក្សា
របស់សិស្សត្រៀមប្រលង និងការជ្រើសរើសជំនាញមហាវិទ្យាល័យ មួយដ៏សមស្រប ។  ជាងនេះ ទៅទៀត ដើម្បីបង្កើនសមត្ថភាពប្អូនៗសិស្សថ្នាក់ទី១២ អោយកាន់តែប្រសើរថែមទៀត ឯកឧត្តម ស សុខា​ និងលោកជំទាវ ក៏បានបើកវគ្គបំប៉ននូវមុខវិជ្ជាសំខាន់ៗដូចជា ៖ គណិតវិទ្យា គីមី ជីវ: រូប និងភាសាខ្មែរ ក្នុងរយ:ពេល ៣ខែ ទៅ ៤ខែ មុនពេលប្រលងផងដែរ ។ អ្វីដែលកាន់តែពិសេសទៅ ទៀតនោះ គឺឯកឧត្តម និងលោកជំទាវ បានលើកទឹកចិត្តដល់សិស្សណាដែលប្រលងជាប់ និងបាន និទ្ទេសA ទទួលម៉ូតូ ១គ្រឿង ទៅបំពេញទស្សនកិច្ចប្រទេសចិន និងផ្តល់អាហារូបករណ៍សិក្សាថ្នាក់ មហាវិទ្យាល័យ ដោយឥតគិតថ្លៃទៀតផង។

លោក ទូច វណ្ណ: បន្តថា បទបង្ហាញនេះ ឧទ្ទិសនាមដោយរូបលោកផ្ទាល់ និង លោក ទូច សុខ:  និង មានការសម្របសម្រួលដោយលោក ឡាង បូរិន ដោយមានការរៀបចំដោយក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ដឹកនាំដោយលោក ហ៊ុន ចាន់ដែន ព្រមទាំង មានការអញ្ជើញ ជាអធិបតីភាពពីលោក ឈឹម​ ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ហើយ នាឱកាសនោះដែរ លោក ឈឹម ផាន់ណា ក៏បានផ្តល់ជូនសៀវភៅសរសេរ ១ក្បាល ប៊ិច ១ដើម និង ស៊េមី ១សម្រាប់ ដល់សិស្សានុសិស្ស ដែលបានចូលរួមទាំងបី វិទ្យាល័យ សរុបចំនួន ២៥១នាក់ផង ដែរ៕














អត្ថបទ ៖ អារុណ

0 comments:

Post a Comment