Monday, February 6, 2017

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ មន្ត្រីព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់សីលធម៌ គោរពវិជ្ជាជីវ: និងឈរលើគោលការណ៍ក្រសួង

News New : នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅក្នុងមន្ទីរព័ត៌មានខេត្តកំពង់ធំ ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានក្រើនរំលឹកទៅដល់មន្ត្រីមន្ទីរព័ត៌មានទាំងអស់ឱ្យប្រកាន់ ខ្ជាប់នូវសីលធម៌ និងគោរពវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ជាពិសេសត្រូវផ្តល់នូវព័ត៌មានឱ្យបានរហ័ស ជូនដល់ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ ដែលក្រសួងព័ត៌មាន បានដាក់ចេញគឺ ៖  លឿន ប្លែក ទុកចិត្ត ទីណាក៏បាន ពេលណាក៏បាន ។





 អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment