Recent Posts

Seo Services

អ្នកនំាពាក្យក្រសួងយុត្តិធម៌ថា ទុកឱកាសឲ្យច្បាប់គណបក្សនយោបាយយដើរសិន គង់តែស្ងាត់វិញទេ

News New : បន្ទាប់ពីមានប្រតិកម្មគ្រប់មជ្ឈដ្ឋាន ក្រោយសមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជា អនុម័តច្បាប់ស្តីពី គណបក្សនយោបាយ អ្នកនំាពាក្យក្រសួងយុត្តិធម៌ បានអះអាងថា  កុំឱ្យមានប្រតិ កម្មប្រញាប់ពេក ដោយទុកឲ្យច្បាប់ដំណើរការសិន ។ ផ្តល់សម្ភាស៍ជាមួយអ្នកសារព័ត៌មាន ក្រោយ ពិធីចុះអនុស្សរណៈយោគយល់មួយ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ នាទីស្តីការក្រសួង លោក ជិន ម៉ា លីន អ្នកនំាពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «សង្គមយើងកន្លងមកមានវិវបត្តិ គឺរហ័ស និងប្រតិ បត្តិកម្ម នៅពេលធ្វើបទបញ្ញត្តិណាមួយ ដែលយើងធ្លាប់ធ្វើពីមុនមក ដែលធម្មតាមនុស្ស មិនចង់ដូរ អ្វីដែលធ្លាប់ធ្វើមុនមកទេ! ទាល់តែគេដូរទៅក៏មានប្រតិកម្មតបរហ័សតែម្តងនាំគ្នាធ្វើការវិភាគថា ប៉ះ ពាល់នេះ ប៉ះពាល់នោះ ប៉ះពាល់លិទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែមិនទាន់អនុវត្តផងគាត់បែរជាធ្វើសន្និ ដ្ឋានមុនទៅវិញ »។

អ្នកនំាពាក្យក្រសួងយុត្តិធម៌  ក៏បានលើកឡើងថា កន្លងមកមុននឹងអនុវត្តច្បាប់មួយ ដូចជា ច្បាប់ស្តី ពីអង្គកការសង្គមស៊ីវិល ច្បាប់ស្តីពីសហជីពជាដើម គ្រាន់តែចាប់ផ្តើមរៀបចំ  ឆាប់មានប្រតិកម្មធ្លាប់ ប៉ុន្តែពេលជាក់ស្តែងគ្មានជាបញ្ហានោះទេ។ អីចឹងសង្គមយើងមានវិបត្តិមួយ គឺរហស័ប្រតិបត្តិកម្មនៅ ពេលរៀបចំបទបញ្ញត្តិណាមួយ ដែលផ្លាស់ប្តូរទំលាប់របស់គាត់ធ្លាប់អនុវត្តបានស្រួល ។ លោក ជីន ម៉ាលីន បានគូសបញ្ជាក់ថា«យើងចង់ប្តូរទំលាប់របស់គាត់ដើម្បីឲ្យមានភាពល្អប្រសើរ និងលក្ខណៈ វែងឆ្លាយទៅមុខទៀត ។ ដូច្នេះ ខ្ញុំគិតថា គាត់មិនគួរណាឆាប់ប្រតិបត្តិកម្មពេកទេ  គួរព្យាយាមរងចាំ មើលការអនុវត្តសិនល្អជាង ។ ច្បាប់វាល្អហើយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ការអនុវត្តច្បាប់ទេថា តើ ការអនុវត្ត  និងបកស្រាយវាយ៉ាងណានោះ ។ អីញ្ចឹងប្រតិបត្តិកម្មទំាងប៉ុន្មាន គួររងចាំការអនុវត្តជាក់ ស្តែង ព្រោះថា​ពេលខ្លះអ្វីដែលគាត់ព្រួយបារម្មណ៍ពេលខ្លះមិនដូចជាការដែលគិតនោះទេ »។ យ៉ាង ណាក្តី សម្រាប់ប្រតិបត្តិកម្មជុំវិញច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវរដ្ឋសភា ទើបតែអនុម័ត នោះ ត្រូវបានអ្នកនំាពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ជាការកំណត់ផ្លូវមួយសម្រាប់ឲ្យដើរដោយ មិនទុកដើរស្រេចតែចិត្តនោះទេ។ លោក​ ជិន ម៉ាលីន ថា អ្វីដែលធ្វើប្រតិកម្មនោះគ្មានអ្វីប្លែកនោះទេ ព្រោះថា កន្លងមកមុនអនុម័តច្បាប់មានការលើកច្រើន ប៉ុន្តែពេលអនុម័តហើយមានភាពស្ងាត់ស្រងំ វិញ ។ ច្បាប់គណបក្សនយោបាយ គឺមិនបានគៀបសង្កត់គណបក្សនយោបាយណាមួយនោះទេ ។ ប៉ុន្តែវាបានកាត់បន្ថយសិទ្ធិសេរីភាមួយចំនួន ។ ក៏ប៉ុន្តែវាក៏គៀបសង្កត់ដែរ នៅពេលអ្នកណាធ្វើខុស នឹងច្បាប់នឹង ។ សម្រាប់ការវិសោធនកម្មច្បាប់គណបក្សនយោបាយនោះដែរ អ្នកនំាពាក្យរូបនេះ ក៏ បានសង្កត់ធ្ងន់ថា មិនបានចាំមានការចូលរួមពីភាគីណាច្រើននោះទេ ពីព្រោះថា តាមលិទ្ធិប្រជាធិប តេយ្យត្រឹមតែសមជិកសភា ដែលសម្លេងភាគីច្រើនបានហើយ ។

អត្ថបទ ៖ ចំណាន (១០៣)
អ្នកនំាពាក្យក្រសួងយុត្តិធម៌ថា ទុកឱកាសឲ្យច្បាប់គណបក្សនយោបាយយដើរសិន គង់តែស្ងាត់វិញទេ អ្នកនំាពាក្យក្រសួងយុត្តិធម៌ថា ទុកឱកាសឲ្យច្បាប់គណបក្សនយោបាយយដើរសិន គង់តែស្ងាត់វិញទេ Reviewed by Unknown on 11:12:00 PM Rating: 5

No comments:

Powered by Blogger.