Monday, February 6, 2017

លោក ឈឹម ផាន់ណា សិស្សទី១២ រៀនត្រៀមប្រលងសំខាន់ណាស់ ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍រឹតតែសំខាន់ទៅទៀត

News New : លោក ឈឹម ផាន់ណា  បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២  ដែលបានចូល រួមវគ្គសិក្ខាសាលាស្តីពី " វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ" ដល់
សិស្សថ្នាក់ទី១២ ទូទាំងស្រុកពាមជរ ខេត្តព្រៃវែង ថា ៖ ការរៀនសូត្រត្រៀមប្រលង  ជារឿងសំខាន់ ដែលប្អូនៗគប្បីត្រូវតែប្រឹងប្រែងអោយអស់ពីលទ្ធភាព ប្រលងអោយជាប់ និងបាននិទ្ទេសល្អគ្រប់ៗ ពិសេសប្អូនៗ ក៏ត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាពអោយបានល្អ និងគោរពច្បាប់ចរាចរណ៍គ្រប់ ពេលវេលា ចៀសវាងដាច់ខាតកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយនោះ  ព្រោះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងតែយាយីជីវិតពលរដ្ឋខ្មែរយើងពីមួួយថ្ងៃទៅមួយថ្ងៃ គួរឱ្យព្រួយ បារម្ភបំផុត។ លើសពីនេះទៅទៀត លោក ឈឹម ផាន់ណា ក្នុងនាមប្រធានក្រុមការងារ (សសយក) ចុះជួយស្រុកពាមជរ លោកបាននាំយកពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ ជូនដល់ប្អូនៗ  ថ្នាក់ទី១២ ទាំងអស់ថា ឯកឧត្តម និងលោកជំទាវ មានការគិតគូរខ្ពស់អំពីអនាគតរបស់ប្អូនៗសិស្សថ្នាក់ទី១២ ដូចជាបើកវគ្គសិក្ខាសាលាស្តីពីវិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ បើកវគ្គបំប៉ន (រៀនគួរ) រយ:ពេល ៣ ទៅ ៤ខែ មុនប្រលង ផ្តល់អាហារូបករណ៍ ផ្តល់រង្វាន់លើកទឹក ចិត្តអ្នកប្រលងជាប់និទ្ទេស A ទទួលបានម៉ូតូ ១គ្រឿង និងទៅបំពេញទស្សនកិច្ចសិក្សានៅបរទេស ដែលជាប្រទេសមហាអំណាច ជាដើម។

គួរបញ្ជាក់ថា សិក្ខាសាលាស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាល័យ ដល់ សិស្សថ្នាក់ទី១២ទូទាំងខេត្តព្រៃវែង ក្រោមការឧបត្ថម្ភដោយឯកឧត្តម ស សុខា និងលោកជំទាវ និង ចុះធ្វើបទបង្ហាញដោយលោក ទូច វណ្ណ: និងលោក ទូច សុខ: ព្រមទាំងសមាជិកជាច្រើនទៀត៕














អត្ថបទ ៖ អារុណ

0 comments:

Post a Comment