Tuesday, February 21, 2017

សម្តេចតេជោ ហ៊ុន សែន ៖ ដូរៗៗឈ្នះៗបាន ចាំ គជប ប្រកាសសិន.. តើដូរពីនៅក្រៅគុក មកនៅក្នុងគុក ?


News New: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើទៅកាន់ យុវជន និងប្រជាពលរដ្ឋ ត្រូវតែចងចាំថា សេរីភាពមនុស្សម្នាក់ៗមានព្រំដែន កុំបំពានអ្នកដ៏ទៃ។

សម្តេចតេជោ មានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យា ល័យអន្តរជាតិភ្នំពេញ (PPIU) នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ សម្តេចបញ្ជាក់ថា « ខ្ញុំសូមអ្នកសួរ កុំ សួរអ្នកដែលមានកម្រិតចំណេះដឹងទាបពេក ហើយសួរដេញដោល ទាល់តែឆ្លើយហើយឆ្លើយទៀត បើបានជេរ ហ៊ុន សែន ទើបល្បីឈ្មោះ អ្នកខ្លះអះអាងអីឈ្នះៗ ខ្ញុំមិនទាន់ឃើញសញ្ញាណឈ្នះ វា នៅត្រង់ណា ! ចំាឈ្នះទៅចាំប្រកាស ។​ មានអ្នកខ្លះហ៊ានអះអាងថា នៅឆ្នាំ២០១៨  នឹងឈ្នះ រហូត ដល់ថា បើមិនព្រមប្រគល់អំណាចវានឹងបង្ក្រាប ហាសទ័ពនៅដៃអញ្ញសោះនឹង» សម្តេចថា រងចំា បោះឆ្នោតហើយ ចំារដ្ឋធម្មនុញ្ញប្រកាសរួចហើយ ចាំ(គជប) ប្រកាសសិនបានទេ រួចហើយប្រកាស ថា ដូរៗៗឈ្នះៗបាន តើដូរពីនៅក្រៅគុក មកនៅក្នុងគុក?







 អត្ថបទ ៖ ចំណាន(១០៥)
 

0 comments:

Post a Comment