Monday, February 6, 2017

កម្ពុជា - ថៃ បានឯកភាពលើគោលការណ៍សំខាន់ៗ ៦យ៉ាង

News New : ភាគីកម្ពុជា និងភាគីថៃ បានឯកភាពលើគោលការណ៍សំខាន់ៗចំនួន៦ ពាក់ព័ន្ធនឹងការ រកដំណោះស្រាយក្នុងការពន្លឿន ការផ្តល់លិខិតឆ្លងដែន  លិខិតធ្វើដំណើរ  និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅក្រៅប្រទេស ។ លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងនាមជា អនុប្រធានគណ:កម្ម ការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងតែស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បានជួប ប្រជុំពិភ្សាការងារជាមួយលោក ស៊ីរីឆៃ ឌីស្តាគុល រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីពិភាក្សាស្វែងរក ដំណោះស្រាយក្នុងការពន្លឿនការផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅ ធ្វើការនៅក្រៅប្រទេស អោយបានដល់ដៃបងប្អូនប្រជាពលករយើង ដែលកំពុងរស់នៅ និងធ្វើការ ងារនៅក្នុងប្រទេសថៃ អោយបានឆាប់រហ័ស​។

លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា  ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នាលើគោលការណ៍សំខាន់ៗមួយចំនួនដូចជា៖ 
ទី១៖ ភាគីថៃបានឯកភាពអនុញ្ញាតអោយគណៈកម្មការ ផ្តល់ភាពស្របច្បាប់កម្ពុជា  ចុះធ្វើការបើក ផ្តល់លិខិតឆ្លងដែន/ លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ជូនពលករកម្ពុជា ដោយផ្ទាល់ដល់ពលករ កម្ពុជា ដែលធ្វើការនៅតាមរោងចក្រ សហគ្រាស ប្រើប្រាស់ពលករកម្ពុជា ចាប់ពី ៨០នាក់ឡើង ។ ទី២៖ បន្ថែមពីលើការិយាល័យបើកផ្តល់ដែលមានស្រាប់  នៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ទីក្រុងបាងកក ភាគីថៃ បានឯកភាពអនុញ្ញាតឲ្យកម្ពុជា  បើកការិយាល័យបើកផ្តល់ចំនួន៥  បន្ថែម ទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសាមុទ្ទប្រាកាន ឈុនបុរី ផាធុមថានី ចាក់សុងសាវ និងរ៉ាក់ យ៉ង។ ភាគីថៃ នឹងជូនដំណឹងដល់កម្ពុជា នូវទីតាំងទាំង ៥កន្លែងថ្មីនោះ ។ 
ទី៣៖ ភាគីថៃ នឹងអនុញ្ញាតដល់កម្ពុជា ចាប់ផ្តើមចុះប្រមូលទិន្នន័យ និងបញ្ជាក់សញ្ជាតិដល់ពលករ កម្ពុជា ដែលមានប័ណ្ណពណ៌ស៊ីជំពូឡើងវិញ ក្រោយពេលដែលការិយាល័យបើកផ្តល់ថ្មីទាំង៥ នេះ ដំណើរការទៅដោយរលូន ។ 
ទី៤ ៖ ការិយាល័យអន្តោប្រវេសន៍ថៃ នៅគ្រប់ទីតាំង  នឹងផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករកម្ពុជា ទាំងឡាយណា ដែលមានប័ណ្ណពណ៌ស៊ីជំពូ ស្របច្បាប់  និងទទួលបានលិខិតឆ្លងដែន / លិខិតធ្វើ ដំណើរ និងប័ណ្ណ OCWC ពីគណៈកម្មការផ្តល់ភាពស្របច្បាប់របស់កម្ពុជា ។ 
ទី៥៖ ភាគីទាំង២ បានបង្កើតក្រុមការងារចំពោះកិច្ច ១ ដើម្បីរៀបចំផែនការសកម្មភាព ដើម្បីអនុវត្ត នូវស្មារតីកិច្ចប្រជុំ នាថ្ងៃនេះ។ ភាគីទាំង២ បានកំណត់ពេលវេលាយ៉ាងយូរ ១៥ថ្ងៃដល់ក្រុមការងារ ចំពោះកិច្ចនេះ ដើម្បីដាក់ចេញផែនការសកម្មភាពសម្រាប់អនុវត្ត។ 
ទី៦ ៖ ភាគីថៃ បានសម្តែងនូវការសាទរចំពោះភាគីកម្ពុជា ដែលបានបន្ថែមថ្ងៃធ្វើការ ថ្ងៃសៅរិ៍ និង ថ្ងៃអាទិត្យ ព្រមទាំងបន្ថែមម៉ោងការងារពី ៨ម៉ោងទៅ ៩ម៉ោងក្នុង ១ថ្ងៃពេញគឺចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ៦:៣០នាទីយប់៕

 អត្ថបទ ៖ ចំណាន (៩០)

0 comments:

Post a Comment