Tuesday, February 28, 2017

បក្សសង្គ្រោះជាតិសម្រេចយកបេក្ខភាពប្រធាន១ និងអនុប្រធាន៣ ដាក់អនុម័តថ្ងៃទី២ មីនា ស្អែកនេះ

News New : ទីបំផុតគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានសម្រេចគំាទ្រ បេក្ខភាព ប្រធាន អនុប្រធានគណបក្ស ដើម្បីដាក់ក្នុងអង្គសមាជវិសាមញ្ញ នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ ថ្ងៃ ស្អែកនេះ ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ។ យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានឲ្យដឹងថា បានពិភាក្សាយ៉ាងល្អិតល្អន់ និងសម្រេច ៣ចំណុច ដាក់ទៅគណៈកម្មាធិការ នាយក នៅព្រឹកថ្ងៃទី១ ខែមិនា រួមមាន ៖
ទី១៖ លើគោលនយោបាយអាទិភាព ៥ចំណុច 
ទី២៖ លើកសំណើ វិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស
ទី៣៖ គំាទ្របេក្ខភាពប្រធាន និងអនុប្រធាន  ដើម្បីដាក់ជូនទៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយក និង​សមាជវិសមាញ្ញគណបក្ស ។

លោក សុនឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណៈកម្មាធិ ការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ សម្រេចជ្រើសរើសមេដឹកនាំក្បាលម៉ាស៊ីនបក្ស ដោយ ជ្រើសរើសលោក កឹម សុខា ជាប្រធានគណបក្ស និងជ្រើសរើសអនុប្រធានគណបក្សចំនួន ០៣រូប រួមមាន ៖ លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ។ លោកបន្តថា សំណើនេះ នឹងយកទៅឲ្យគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ សម្រេចនៅថ្ងៃទី១ ខែមីនានេះ ដោយ ចំនួន ១ភាគ៣ ទទួលយកទៅអនុម័តក្នុងសមាជវិសាមញ្ញគណបក្ស នៅថ្ងៃទី២ មីនា ស្អែក តែម្តង ។ ចំណែកលោក អ៊ូ ច័ន្ទឬទ្ធិ សមាជិកគណៈកម្មាធិការនាយក បានឲ្យដឹង នៅថ្ងៃទី១ ខែមិនា នេះថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិ បានសម្រេចជ្រើស រើស ៖ ទី១ ៖ លោក កឹម សុខា ជាប្រធានគណបក្ស ទី២ ៖ លោកស្រី មួរ សុខហួរ អនុប្រធាន  ទី៣ ៖ លោក ប៉ុល ហំម អនុប្រធាន និងទី៤ លោក អេង ឆៃអ៊ាង អនុប្រធាន ។

ការសម្រេចរបស់កណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិនេះ មិនដូចអ្វីដែលមានការបែក ធ្លាយ ពីពេលថ្មីៗនេះ រវាងលោក សម រង្ស៊ី និងលោក យឹម សុវណ្ណ ថា ការជ្រើសរើសអនុប្រធាន គណបក្ស មានលោក លោក យឹម សុវណ្ណ និង លោក ស្រី ជូឡុង សូមូរ៉ា ជាភរិយា លោក សម រង្ស៊ី ដែលមានកូដតាចេញពីគណបក្សចាស់ (គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស) នោះទេ។ ជាងនេះទៅទៀត ក៏មានការបែកធ្លាយពីមាត់មួយទៅមាត់មួយថា មានបេក្ខភាពជាអនុប្រធានបីរូប រួមមាន៖ លោក គង់ គំា លោក ប៉ុល ហំម និង លោកស្រី មួរ សុខហួរ ទៀតផង។យ៉ាងណាក្តី ចំពោះ ការបែកធ្លាយជាច្រើនលើកនេះ និងការសម្រេចរបស់គណបក្សសង្គ្រោះជាតិ នោះមិនដូចគ្នាទេ ។

សូមរឮកថា ការជ្រើសរើសក្បាលម៉ាស៊ីនដឹកនំាថ្មីរបស់គណបក្សសង្គ្រោះជាតិនេះ ក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានលាលែងពីតំណែង កាលពីថ្ងៃទី១១ កុម្ភៈ កន្លង ទៅពោលគឹមុនពេលខែ រដ្ឋសភាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលក្នុងខ្លឹមសារ នៃវិសោធនកម្មច្បាប់នោះ បានចែងថា ប្រធាន និងអនុប្រធានគណបក្ស នយោបាយណា មិនអាច អ្នកទោសបានទេ៕

អត្ថបទ៖ ចំណាន (១១១)

0 comments:

Post a Comment