Sunday, February 5, 2017

លោក កឹម សុខា និងលោក សុខ ឥសាន បង្ហាញពីចំណុចថា គណបក្សទាំងពីរ ចង់ជួបចរចារគ្នា...

News New : បន្ទាប់ពីមានភាពស្ងាត់ការឆ្លើយឆ្លងមួយរយៈពេលមក លោក កឹមសុខា  ប្រធានគណ បក្សសង្គ្រោះជាតិ បានអះអាងថា ស្ថានភាពនយោបាយនៅក្នុងប្រទេស តែងតែក្តៅ ឬត្រជាក់ តាម កាលៈទេសៈ ហើយអាចនិយាយគ្នាបាន ។ លោក កឹម សុខា បានគូសបញ្ជាក់ នៅថ្ងៃទី៥ កុម្ភៈ ថា « ជាធម្មតានយោបាយតែងតែក្ដៅ រឺត្រជាក់តាមកាលៈទេសៈ។ ក៏ប៉ុន្ដែតាមការឆ្លងកាត់ក្នុងភ្លើងនយោ បាយជាង២០ឆ្នាំរបស់ខ្ញុំ ខ្ញុំយល់ឃើញថា ដើម្បីអាចធ្វើដំណើរទៅមុខ ឲ្យដល់គោលដៅរបស់យើង បាន យើងមិនគួរលូកដៃលេងភ្លើង ដែលគេបង្កាត់នោះទេ ។ យើងត្រូវរកឫសគល់ នៃបញ្ហា ដើម្បី ស្វែងរកដំណោះស្រាយបញ្ហាដោយខ្លួនយើងប្រសើរជាង»។ លោកគូសបញ្ជាក់ថា«ខ្ញុំមានជំនឿថា ដំណោះស្រាយបញ្ហាក្នុងគណបក្សនយោបាយ ក៏ដូចជា ប្រទេសជាតិដែរ ទោះបីជាមានអ្នកដទៃ ជួយពីខាងក្រៅក៏ដោយ ក៏ចៀសមិនផុតអំពីខ្មែរ និងខ្មែរ ត្រូវតែនិយាយគ្នា និងរួបរួមគ្នាដោះស្រាយ បញ្ហា ដែលជាប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋយើងទាំងអស់គ្នា»។ លោកបន្ថែមថា ខ្ញុំ យល់ឃើញថា យើងធ្វើនយោបាយដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម បញ្ហាប្រទេសជាតិ ជាពិសេសបញ្ហារបស់ប្រជាពលរដ្ឋយើង។ បើអ្នកនយោបាយ គិតតែពីបង្កបង្កើតបញ្ហាធ្វើអោយអ្នក ដទៃ ជាពិសេសប្រជាពលរដ្ឋឈឺចាប់ និងភ័យខ្លាចដោយសារតែចង់ឈ្នះគ្នាគុំគួនសងសឹកគ្នា នោះ មិនមែនគ្រាន់តែមិនបានបង្កើតសេចក្ដីសុខទៅអោយអ្នកដទៃនោះទេ សូម្បីតែក្នុងចិត្តខ្លួនឯង ក៏ក្ដៅ ក្រហល់ក្រហាយមិនមានសេចក្ដីសុខពិតដែរ។ ដូច្នេះហើយ ខ្ញុំសូមឲ្យថ្នាក់ដឹកនាំមូលដ្ឋានយើង ធ្វើ កិច្ចការទាំងឡាយ ក្នុងគោលដៅរបស់យើង ដើម្បីឈានទៅដោះស្រាយបញ្ហារបស់ប្រទេសជាតិ និងរបស់ប្រជាពលរដ្ឋខ្មែរ ។ ការលើកឡើងរបស់លោក កឹម សុខា ត្រូវបានអ្នកតាមដានស្ថានការ នយោបាយនំាគ្នាលើកឡើងថា លោកចង់ឲ្យមានជំនួបចរចាជាមួយគណបក្សកាន់អំណាច ។ ប៉ុន្តែ លោកមិនបានបង្ហាញអោយចំ ។ 

លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច  ជាង ៣០ឆ្នាំ មកនេះបានអះអាងថា គណបក្សកាន់អំណាច នៅតែបើកទ្វារជាមួយគណបក្ស ប្រឆាំងជានិច្ច តាម រយៈវប្បធម៌សន្ទនា ដែលគណបក្សទំាងពីរឯកភាពគ្នាកន្លងមក។លោកបានលើកឡើងថា បើគណ បក្សប្រឆាំង ចង់ចរចាជាមួយគណបក្សកាន់អំណាចនោះ លុះត្រាតែ គណបក្សប្រឆំាង ចូលក្នុងរដ្ឋ សភា ។ ផ្ទុយទៅវិញបើនៅតែធ្វើពហិការមិនចូលនោះ មានឱកាសចរចាឯងណា ។ លោកបញ្ជាក់ ថា« ដោយសារតែគាត់ប្រើវប្បធម៌ពហិការ នឹងហើយ បានជាគាត់បាត់ឱកាសចរចារ ។ យើងអត់ ដែលប្រកាសបិទការចរចានោះទេ។ ក៏ប៉ុន្តែឲ្យតែគាត់ចូលសភា មិនមែនអាចនិយាយ តាមផ្លូវថ្នល់ បានឯណា។ វាមានយន្តការសម្រាប់ធ្វើដូចជា អចិន្ត្រៃយ៍រដ្ឋសភា និងប្រជុំពេញអង្គរដ្ឋសភា បើគាត់ ពហិការទំាងអចិន្ត្រៃយ៍ និងប្រជុំពេញអង្គអីចឹងគាត់មានឱកាសឯណាដើម្បីមានមតិលើកឡើងពាក់ ព័ន្ធ និងបញ្ហានយោបាយ»។យ៉ាងណាក្តីអ្នកនំាពាក្យគណបក្សកាន់អំណាចថា ប្រសិនបើគណបក្ស ប្រឆំាង មានឱកាសជួបចរចាជាមួយគណបក្សកាន់អំណាច ក៏មិនអាចលើកឡើងពីការរំលោភ កិច្ច របស់តុលាការនោះទេ។ បើតាមលោក សុខ ឥសាន ថាស្ថាននយោបាយដែលមិនអាច អោយគណ បក្សទំាងពីរ ជួបចរចាគ្នានោះ គណបក្សសង្គ្រោះជាតិ បានដឹងច្បាស់ណាស់ ។ លោកថា បើគណ បក្សសង្គ្រោះជាតិ ចង់ចរចាត្រូវចូលសភា ហើយមានបញ្ហាអ្វីដែលធ្វើសំណើទៅកាន់គណបក្សកាន់ អំណាច ប៉ុន្តែត្រូវលើកឡើងអោយត្រឹមត្រូវក្នុងតួនាទីជាគណបក្សនយោបាយ និងតួនាទីសមាជិក សភា។ លោក សុខ ឥសាន គូសបញ្ជាក់ថា «រឿងតែមួយទេដែលទាស់មិនជួបគ្នាបានគឺគាត់បង្កើត បញ្ហាហើយគាត់មិនទទួលស្គាល់ចំពោះមុខច្បាប់ ហើយគាត់ចង់អោយជជែកគ្នារវាងគណបក្ស និង គណបក្សដោះស្រាយអ្នកជាប់ទោសតែប៉ុណ្ណឹង អីចឹងបានវាទៅមុខអត់រួចនឹង»៕

អត្ថបទ​៖ ចំណាន (៨៩)

0 comments:

Post a Comment