Monday, February 6, 2017

ខួប ១ឆ្នាំ នៃរូបភាពគួរឱ្យភ្ញាក់ផ្អើលរបស់ឯកឧត្តម ស សុខា (ថ្ងៃទី៧ កុម្ភ: ២០១៦ - ថ្ងៃទី៧ កុម្ភ: ២០១៧)

News New : ថ្ងៃទី៧ ខែកុម្ភ: ជាខួបរយ:ពេល ១ឆ្នាំ ដែលឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា មណ្ឌលព្រៃវែង អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយកុមារកំព្រា និងយោធិនពិការ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ។

គួររំលឹកថា  កាលពីថ្ងៃទី៧ កុម្ភ:  ឆ្នាំ២០១៦ ឯកឧត្តម ស សុខា  បានអញ្ជើញជួបសំណេះ​សំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់កុមារកំព្រា និងយោធិនពិការរាប់រយនាក់នៅក្នុងស្រុក ពាមរក៍​។ ក្នុងឱកាសនោះដែរ  រូបភាព ១សន្លឹក របស់ឯកឧត្តម ស សុខា  បានធ្វើឱ្យសាធារណ:មតិ លាន់មាត់សរសើរគ្រប់ៗគ្នា ព្រោះរូបភាព ១សន្លឹករបស់ឯកឧត្តម ស សុខា នាពេលនោះ គឺ បង្ហាញ ពីទឹកចិត្តអាណិតអាសូរ និងគោរពដឹងគុណបំផុតចំពោះយោធិនពិការ ដែលបានលះបង់អាយុជីវិត បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិកម្ពុជាកន្លងមក ។ រូបភាព ១សន្លឹក របស់ឯកឧត្តម ស សុខា នោះ គឺឯកឧត្តម លុតជង្គង់ និងហូរទឹកភ្នែក ពេលជូនសំភារ: និងថវិកា ដល់យោធិនពិការ ចាស់ម្នាក់ ។

ដោយសាររូបភាព ០១សន្លឹក ដែលគួរឱ្យចាប់អារម្មណ៍របស់ឯកឧត្តម ស សុខា នេះហើយ  បានជា គេហទំព័រ ព័ត៌មាន News New ធ្វើការចុះផ្សាយឡើងវិញ ដែលគិតមកត្រឹមថ្ងៃទី៧ កុម្ភ: នេះ គឺ មាន រយ:ពេល 0១ឆ្នាំគត់ ( ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៦ - ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ ) ។

 រូបភាពឯកឧត្តម ស សុខា បន្ទន់ជង្គង់ និងស្រក់ទឹកភ្នែក ពេលជូនសំភារ: និងថវិកា ដល់យោធិន  ពិការ ប្រកបដោយក្តីអាណិត និងគោរពដឹងគុណបំផុត ក្នុងនាមជាតំណាងរាស្ត្រវ័យក្មេង ០១រូប 



អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment