Sunday, February 12, 2017

គណបក្សសង្គ្រោះជាតិ នឹងជួបបញ្ហាធំ​ៗ ២ គ្មានថ្ងៃស្រោចស្រង់បានទេ បើលោក សម រង្ស៊ី លាលែងពីបក្សមែន!

News New : អ្នកវិភាគបញ្ហានយោបាយរបស់News New យល់ឃើញថា នៅក្នុងទិដ្ឋភាពនយោបាយ នាពេលបច្ចុប្បន្នរបស់គណបក្សសង្គ្រោះជាតិ គឺមិនអាចខ្វះបានទេលោក សម រង្ស៊ី ជាប្រធានគណ បក្សសង្គ្រោះជាតិ ព្រោះថា បើលោក សម រង្ស៊ី ចាកចេញពីគណបក្សសង្គ្រោះជាតិ មែននោះ គណ បក្សនេះ នឹងប្រឈមបញ្ហាធំៗ ២ ដូចខាងក្រោម ៖

បញ្ហាទី១ ៖ ធ្លាក់សំលេងឆ្នោតយ៉ាងគំហុក : ដោយហេតុថា ប្រជាពលរដ្ឋខ្មែរយើង មួយចំនួនធំនោះ ដែលមិនសូវមានចំណេះដឹង មិនសូវយល់ដឹងពីរឿងនយោបាយ រឺ ពាក្យគណបក្សនយោបាយ និង បេះដូងរបស់ខ្មែរនិយមស្រលាញ់បុគ្គល ចៀសជាងបក្ស  មានន័យថា ប្រជាពលរដ្ឋខ្មែរយើង  ច្រើន ស្គាល់ និង ស្រលាញ់បុគ្គលជាងស្គាល់ និង ស្រលាញ់បក្ស ។ ឧទាហរណ៍ ៖ បើគេនិយាយថា គណ បក្សប្រជាជនកម្ពុជា គឺពួកគាត់ស្គាល់តែ សម្តេច ហ៊ុន សែន ហើយបើគេនិយាយទៅដល់គណបក្ស សង្គ្រោះជាតិ គឺគេស្គាល់តែ លោក សម រង្ស៊ី និងលោក កឹម សុខា ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ បើគណ បក្សសង្គ្រោះជាតិ បាត់បង់លោក សម រង្ស៊ី ម្នាក់ តើនឹងបាត់បង់សំលេងគាំទ្រប៉ុន្មាននាក់? ពិសេស ទៅទៀត បើយើងធ្វើការប្រៀបធៀបរវាងលោក សម រង្ស៊ី និងលោក កឹម សុខា នោះវិញ ប្រជាប្រិយ ភាពរបស់លោក កឹម សុខា មិនអាចប្រៀបជាមួយលោក សម រង្ស៊ី បានឡើយ រហូតដល់យើងអាច ធ្វើការវាយតំលៃបានថា ក្នុងមនុស្ស ១០០នាក់ ដែលស្រលាញ់ពួកគាត់ទាំងពីរ គឺមាន ៧០នាក់ ទៅ ហើយដែលស្រលាញ់លោក សម រង្ស៊ី ។ ចំណែកឯលោក កឹម សុខា បានតែ ៣០នាក់តែប៉ុណ្ណោះ។
ត្រង់នេះហើយ ដែលយើងយល់ថា គណបក្សសង្គ្រោះជាតិ អស់ពីលោក សម រង្ស៊ី គឺសំលេងឆ្នោត ធ្លាក់ខ្លាំង។

បញ្ហាទី២ ៖ គណបក្សសង្គ្រោះជាតិ នឹងបែកបាក់ផ្ទៃក្នុង មិនទុកចិត្តគ្នា : ដោយសំអាងថា គណបក្ស សង្គ្រោះជាតិ នេះ មិនមែនកើតឡើងពីគណបក្សតែមួយ គឺកើតឡើងដោយគណបក្សពីររួមគ្នា ចាប់ ដៃគ្នា ( គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ) ។ ដូច្នោះ នៅក្នុងគណបក្សសង្គ្រោះជាតិ គឺ ចាប់តាំងពីថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់ដឹកនាំមូលដ្ឋាន គឺ មនុស្សទាំងនោះ បានបែងចែកគ្នាជា ពីរសណ្ឋានដាច់ពីគ្នាបាត់ទៅហើយ បើទោះបីជានៅក្នុងបក្សសង្គ្រោះជាតិ ក៏ដោយ ព្រោះធម្មតាទេ គណបក្សទាំងឡាយដែលគេបង្កើតឡើង គឺសុទ្ធតែគោលការណ៍របស់ខ្លួនផ្សេងៗគ្នា ហើយក៏ដើម្បី ផលប្រយោជន៍ផ្សេងៗគ្នាដែរ។ អ៊ីចឹង គណបក្សសង្គ្រោះជាតិ មានគណបក្ស សម រង្ស៊ី មួយចំនួនធំ នៅក្នុងនោះ ហើយក៏មានគណបក្ស សិទ្ធិមនុស្ស មួយចំនួនតូច នៅក្នុងនោះដូចគ្នា ។ ដូច្នោះតើអ្នក ណាការពារមនុស្ស ដែលមកពីគណបក្ស សម រង្ស៊ី បើលោក សម រង្ស៊ី លាលែងបាត់ហើយ ? ម្យ៉ាង ចុះបើលោក កឹម សុខា បែរជាមានគំនិតផ្សេង ដែលពេលគាត់ជំនួសតំណែងលោក សម រង្ស៊ី ពេល នោះវាសនាមន្ត្រីគណបក្ស សម រង្ស៊ី នឹងទៅជាយ៉ាងណា? ពិសេសទៅទៀត ភាពខុសគ្នារវាងមន្ត្រី មកពីគណបក្ស សម រង្ស៊ី ច្រើនជាងមកពីគណបក្ស សិទ្ធិមនុស្ស តាំងពីដើមមក តើនៅពេលលោក កឹម សុខា ក្លាយជាប្រធានបក្ស តើគាត់អាចនឹងបញ្ចូលមន្ត្រីបក្ស សិទ្ធិមនុស្ស របស់គាត់  ឱ្យស្មើនឹង បក្ស សម រង្ស៊ី រឺ លើសពីបក្ស សម រង្ស៊ី ទេ ? នេះជារឿងផលប្រយោជន៍ អ្នកណាក៏ដោយអ្នកណា ! ដូច្នោះ បក្សសង្គ្រោះជាតិ មានតែការមិនទុកចិត្តគ្នា រហូតដល់បែកបាក់ផ្ទៃក្នុងប៉ុណ្ណោះ។

ក៏ប៉ុន្តែ បើគណបក្សសង្គ្រោះជាតិ នៅតែមានលោក សម រង្ស៊ី ជាប្រធាន គឺគ្មានបញ្ហាទាំងនោះកើត ឡើងឡើយ ព្រោះលោក សម រង្ស៊ី អាចចាត់ទុកថា ជាបិតា និងជាម្លប់ របស់គណបក្សសង្គ្រោះជាតិ មួយរូប តែគួរឱ្យស្តាយ ព្រោះថាគណបក្សសង្គ្រោះជាតិ ដើរចូលដល់ផ្លូវ "ចុះទឹកក្រពើ ឡើងលើខ្លា" បាត់ទៅហើយ។ បើលោក សម រង្ស៊ី មិនលាលែងពីប្រធានបក្ស ចុះនៅពេលដែលច្បាប់ស្តីពី  គណ បក្ស ត្រូវបានសភាអនុម័ត គឺ គណបក្សសង្គ្រោះជាតិ វាកាន់តែយ៉ាប់ទៅទៀត ព្រោះច្បាប់នោះ នឹង មិនអនុញ្ញាតឱ្យបុគ្គល ជាប្រធាន អនុប្រធានបក្ស ដែលជាប់ទោស កាន់តំណែងជាប្រធាន រឺជា អនុ ប្រធានបក្ស នោះឡើយ នឹងរហូតអាចទៅដល់មានការរលាយបក្ស បើថ្នាក់ដឹកនាំបក្សប្រព្រឹត្ត ខុស ច្បាប់ធ្ងន់ធ្ងរ ។

ឆាកនយោបាយនេះ យើងក៏មិនទាន់ដឹងនៅឡើយ រងចាំមើលបន្តទៀត!

អត្ថបទ ៖ អារុណ

0 comments:

Post a Comment