Tuesday, February 21, 2017

សម្តេចតេជោ ៖ សូមកុំនិយាយថា ជំពាក់លុយរដ្ឋ ព្រោះគ្រឹះស្ថានផ្តល់ប្រាក់កំម្ចីរទាំងអស់ មិនមែនរបស់រដ្ឋទេ

News New : គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់សុទ្ធតែជារបស់ឯកជន ពុំមែនជារបស់រដ្ឋឡើយ។ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំថាជំពាក់លុយរដ្ឋ ពីព្រោះរដ្ឋមិនមានគ្រឹះស្ថាន ហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចីរជូនប្រជាពលរដ្ឋឡើយ នេះជាការលើកឡើងបន្ថែមទៀត ដើម្បីកុំអោយបង ប្អូនប្រជាពលរដ្ឋនៅមានការយល់ច្រឡំថា ជំពាក់លុយរដ្ឋទៀតពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ កុម្ភ: នេះ ក្នុងឱកាសសម្តេច អញ្ជើញជា អធិបតីពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៅសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ។ លើសពីនេះទៅ ទៀត សម្តេចតេជោ  ក៏ស្នើដល់គ្រប់វិទ្យុ ទូរទស្សន៍ កាសែត គេហទំព័រ និងប្រព័ន្ធព័ត៌មាន ទាំងអស់ ត្រូវផ្សាយពីខ្លឹមសារនេះ អោយបានយ៉ាងតិចមួយឆ្នាំ ដើម្បីកុំអោយប្រជាពលរដ្ឋមានការយល់ច្រឡំ និងកាត់បន្ថយការខ្ចីលុយគេ មកប្រើប្រាស់តាមរូបភាពមិនចាំបាច់ រហូតធ្វើឱ្យមានការរឹបអូសទ្រព្យ សម្បត្តិផ្សេងៗនោះ៕



 អត្ថបទ ៖ អារុណ

0 comments:

Post a Comment