Sunday, February 5, 2017

លោក សុខ ឥសាន ៖ លោក សម រង្ស៊ី នឹងត្រូវចប់ជាស្វ័យប្រវត្តិ នៅពេលច្បាប់គណបក្ស ចេញមុនបោះឆ្នោតឃុំ សង្កាត់

News New : លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា រដ្ឋសភានឹង ធ្វើវិសោធនកម្មច្បាប់ស្តីពី " គណបក្សនយោបាយ " នៅមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ។ លោក សុខ ឥសាន បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ កុម្ភៈ នេះថា រហូតមកដល់ពេលនេះគឺមិន ទាន់មានគម្រោងជួបចរចា រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆំាងនោះទេ ។ លោកបាន បញ្ជាក់ថា « យើងមិនទាន់អាចទស្សទាយបានទេ សម្រាប់ជំនួបចរចានោះ គឺវាអាស្រ័យជំហររបស់ គណបក្សសង្គ្រោះជាតិ ។ អាហ្នឹងបើគាត់អនុវត្តទោសទៅហើយ ទោសប៉ុន្មានឆ្នាំនោះ គឺ វាប៉ុណ្ណឹង ហើយ។ តែបើពេលគេធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនោះ នឹងបញ្ចប់ជីវិតនយោបាយ របស់គាត់ទៅតាមស្មារតី នៃច្បាប់ដែលធ្វើវិសោនកម្ម ។ អាលូវខ្ញុំ សូមនិយាយឲ្យច្បាស់ទៅថា ការ ធ្វើវិសោនកម្មច្បាប់គណបក្សនយោបាយ គឺគេហាម ប្រធានអនុប្រធាន ណាដែលមានពិរុធភាព ជា ទណ្ឌិត។ អីចឹងនៅពេលវិសោនកម្មច្បាប់នឹងរួចហើយ សម រង្ស៊ី នឹងត្រូវចប់ជាស្វ័យប្រវត្តិហើ »។

លោក សុខ ឥសាន បានបន្ថែមថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ នឹងធ្វើឡើងតាម សំណើពីក្រុមអ្នកច្បាប់ និងក្រុមអ្នកតំណាងរាស្ត្រលើសពី ១ / ៤ នៃសមាជិកសភាទំាងមូល ដោយ ហត្ថលេខា ព្រមទាំងមានសេចក្តីព្រាង និងសេចក្តីថ្លែងហេតុភ្ជាប់ទៅជាមួយជូនរដ្ឋសភា ដើម្បីប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យរួចបញ្ជូនទៅគណៈកម្មការជំនាញរដ្ឋសភា ( គណៈ កម្មការនិតីកម្ម និងយុត្តិធម៌ ) ពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ។ ពេលពិនិត្យ រួចហើយ បញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យម្តងទៀតពេលពិនិត្យថា ត្រឹមត្រូវហើយសំរេច បានដាក់ជារបៀបវារៈ ដើម្បីកំណត់ថ្ងៃប្រជុំសភា (វិសមាញ្ញ) ពេលសភាវាកង ។ ទោះជាយ៉ាងណា ក្តី អ្នកនំាពាក្យគណបក្សកាន់អំណាច បានបន្តអះអាងថា ការធ្វើវិសោនកម្មច្បាប់ គណបក្សនយោ បាយ នឹងធ្វើនៅក្នុងពេលសភាវ៉ាកងបើទាន់ ប៉ុន្តែបើមិនទាន់ នឹងធ្វើនៅពេលសភាចូលកងវិញ នៅ ថ្ងៃមេសា ខាងមុខ ។ ធ្វើយ៉ាងណាមិនឲ្យហួសថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ ដែល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នោះទេ ។ លោក សុខ ឥសាន ក៏បានរៀបរាប់ពីបែប ផែននៃដំណើរការធ្វើវិសោធនកម្មច្បាប់មានដំណាក់កាលដូចជា៖ ក្រោយពីបានប្រមូលហត្ថលេខា របស់តំណាងរាស្ត្ររួចហើយ ត្រូវប្រគល់ទៅគណៈអចិន្ត្រៃយ៍នៃសភា ហើយគណៈអចិន្ត្រៃយ៍បញ្ជូន ទៅគណៈកម្មការជំនាញ នៃរដ្ឋសភា និងបន្ទាប់ពីគណៈកម្មការជំនាញត្រួតពិនិត្យរួចហើយ គឺ ត្រូវ ប្រគល់ត្រឡប់មកគណៈអចិន្ត្រៃយ៍សភាវិញ ទើបគណៈអចិន្ត្រៃយ៍កំណត់ថ្ងៃប្រជុំសភា ដើម្បីអនុ ម័ត ។ 
គួរបញ្ជាក់ដែរថា ច្បាប់ស្ដីពីគណបក្សនយោបាយ ដែលមាន ១១ជំពូក ៤៥មាត្រា បានបង្កើតឡើង កាលពីឆ្នាំ១៩៩៧ ។ តាមច្បាប់តំណាងរាស្ត្រមួយភាគបួន រឺជាង ៣០រូបនៃតំណាងរាស្ត្រសរុប អាច ស្នើសុំធ្វើវិសោធនកម្មច្បាប់ ។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា សំណើកែប្រែច្បាប់គណបក្ស នយោបាយនេះ គណបក្សប្រជាជនកម្ពុជា នឹងប្រមូលហត្ថលេខា របស់តំណាងរាស្ត្រពី ៤០រូប ទៅ ៥០រូប ។ ចំពោះការធ្វើវិសោនកម្មច្បាប់គណបក្សនយោបាយនេះ មិនអាចសុំការធ្វើអត្ថាធិប្បាយពី អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិបានទេ ។ ប៉ុន្តែបើតាម មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ  គឺ លោក សុន ឆ័យ ត្រូវបានវិទ្យុអាស៊ីសេរី ស្រង់សំដីផ្សាយបាន សម្ដែងការហួសចិត្ត ចំពោះគម្រោង ធ្វើវិសោធនកម្មនេះ ។ លោកថា ច្បាប់ស្ដីពីគណបក្សនយោបាយមិនទាន់អនុវត្តបានគ្រប់មាត្រាផង ស្រាប់តែពេលនេះត្រូវធ្វើវិសោធនកម្មទៀត។

អត្ថបទ ៖ ចំណាន (៨៨)

0 comments:

Post a Comment