Monday, February 6, 2017

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតប អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ម៉ាចាស់ដៃតែម្តង!

News New : បន្ទាប់ពីលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចង់ឲ្យមានការពិភាក្សា ដោះ ស្រាយនយោបាយនៅកម្ពុជា  នៅមុនពេលបោះឆ្នោត រវាងបក្សកាន់អំណាច  និងគណបក្សប្រឆាំង នោះ អ្នកនំាពាក្យគណបក្សកាន់អំណាច ឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចរំលោភច្បាប់ ឬ រំលោភគោលការណ៍ ប្រជាធិបតេយ្យ នីតិរដ្ឋ ដោយបំពានសមត្ថកិច្ចរបស់តុលាការឡើយ ។ លោក សុខ ឥសាន បានឲ្យដឹងតាមរយៈតេឡេក្រាមថា « សូមស្វាគមន៏បំណងដ៏ល្អរបស់ លោកឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិក ដែលចង់អោយកម្ពុជាមានការស្រុះស្រួលជាតិ មានសុខុដុមរមនា នៅក្នុសង្គម កម្ពុជា ចង់ឲ្យមានបរិកាសនយោបាយល្អ ឆ្ពោះទៅរកការបោះឆ្នោត នាពេលខាងមុខ »។

លោក សុខ ឥសាន បញ្ជាក់ថា ប៉ុន្តែគួរឲ្យសោកស្តាយណាស់  ដែលគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា មិនអាចរំលោភច្បាប់ រំលោភគោលការណ៍ ប្រជាធិបតេយ្យ នីតិរដ្ឋ  ដោយធ្វើ ការបំពានសមត្ថកិច្ចរបស់តុលាការ ដែលជាមូលដ្ឋានគ្រឹះ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្ម នុញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រទេសហត្ថលេខីទាំង១៨ ជាអ្នកចង្អុលបង្ហាញ។ ហើយ បច្ចប្បន្ននេះ មិនមានទំនាស់រវាងគណៈបក្សនយោបាយទេ ជាពិសេសគ្មានទំនាស់ រវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសាង្គ្រោះជាតិ ទេ ។ លោកលើកឡើងថា បញ្ហាដែលកើតមាន គឺកើត ចេញពីអំពើប្រព្រឹត្តល្មើសច្បាប់របស់អ្នកនយោបាយរបស់គណបក្សសាង្គ្រោះជាតិតែប៉ុណ្ណោះ ។ គឺ គណបក្សទាំងពីរ មិនបានបង្ខិតបង្ខំបុគ្គលទាំងនោះ ឲ្យប្រព្រឹត្តខុសច្បាប់ទេ។ បើបុគ្គលប្រព្រឹត្តខុស ច្បាប់ ហើយឲ្យគណបក្សចេញមុខចរចាដោះស្រាយ ទៅមិនរួចជាដាច់ខាត។ ការប្រព្រឹត្តខុសច្បាប់ របស់បុគ្គល មិនប៉ះពាល់ដល់គណបក្សទេ សព្វថ្ងៃ គណបក្សសង្គ្រោះជាតិ នៅធ្វេីសកម្មភាពនយោ បាយ ដោយសេរីស្របតាមច្បាប់ ។ ដូច្នេះ គណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា មិន អាចទទួលយកអនុសាសន៍ណា ដែលនាំដល់ការធ្វើខុសច្បាប់  រំលោភបំពានតួនាទី និង សមត្ថកិច្ច របស់តុលាការ ដែលផ្ទុយនឹងគោលការណ៍នីតិរដ្ឋទ្បើយ ។ បញ្ហានេះ មានន័យថា បោះបង់ចោល នី តិរដ្ឋ ហើយប្រវារយកវប្បធ៌មនិទណ្ឌភាពមកជំនួសវិញ ។ បើអត់ពីបុគ្គលម្នាក់ ពីរនាក់ ឬ  គណបក្ស មួយ ឬពីរ ដែលប្រព្រឹត្តខុសច្បាប់ មិនមានន័យថា នៅកម្ពុជាខ្វះ ឬអត់ប្រជាធិបតេយ្យនោះទ្បើយ ។

គួរបញ្ជាក់ថា ៖ ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាច នេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ ស្ថានទូតសហរដ្ឋអាមេរិច ប្រចាំនៅកម្ពុជា ឲ្យដឹងថា លោកចង់ឃើញអ្នកនយោបាយទាំងអស់ ក្នុង ប្រទេសកម្ពុជា ទាំងមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ធ្វើការផ្សះផ្សាជាតិ  ឲ្យបាន មុនការបោះឆ្នោត នាពេលខាងមុខ។ ការឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកWilliam A. Heidt  បន្ទាប់ពីកាលពីសប្តាហ៍មុន  មជ្ឈដ្ឋានទូទៅយល់ថា  នយោបាយនៅកម្ពុជា គឺ បានឡើង កម្តៅខ្លាំងពោលគឺបន្ទាប់ពីមានការព្រមានសារជាថ្មីដោយគណបក្សកាន់អំណាច តាមរយៈសំណើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដើម្បីធ្វើវិសោធនកម្មច្បាប់  គណបក្សនយោបាយ  ដែល ទំនងជាអាចឈានទៅដល់រំលាយតំណែងលោក សម រង្ស៊ី ចេញពីប្រធានគណបក្សប្រឆាំង ។

អត្ថបទ ៖ ចំណាន (៩១)

0 comments:

Post a Comment