Saturday, February 11, 2017

លោក ស សុខា ដឹកនាំយុវជនរាប់រយនាក់ ចូលរួមបរិច្ចាកឈាម នៅខេត្តបាត់ដំបង...

News New : លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: នេះ បានដឹកនាំសិស្ស និស្សិត និង យុវជន យុវនារី  ទូទាំងខេត្តបាត់ដំបង  ធ្វើការបរិច្ចាកឈាម ជូន មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីសង្គ្រោះជីវិតមនុស្សគ្រប់និន្នាការ។លោក ស សុខា បានបញ្ជាក់ ថា ការបរិច្ចាកឈាម នាពេលនេះ ពំុមែនជាចុងបញ្ចប់ទេ គឺនឹងបន្តទៅគ្រប់ទីកន្លែង ដោយការជឿ ជាក់លើកម្ពុជា ព្រោះយើងទាំងអស់គ្នាជាខ្មែរ ។ គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរទេ។

សូមបញ្ជាក់ថា ក្នុងពិធីបរិច្ចាកឈាម ខាងលើនេះ  ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង  លោកប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងយុវជន-នារី សិស្ស និស្សិត ជាច្រើននាក់ផងដែរ៕



 អត្ថបទ ៖ អារុណ

0 comments:

Post a Comment