Tuesday, February 7, 2017

លោក ទូច វណ្ណ: បង្ហាញ ៥ចំណុច ដើម្បីជ្រើសរើសជំនាញមហាវិទ្យាល័យ ប្រកបដោយជោគជ័យ!

News New : បើតាមលោក ទូច វណ្ណ:  គ្រូឧទ្ទិសនាមបទបង្ហាញស្តីពី  វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ និងជាអ្នកដោះស្រាយវិបត្តិការសិក្សា វិបត្តិគ្រួសារ វិបត្តិការ ងារ និងវិបត្តិស្នេហា តាមវិទ្យុ បានបញ្ជាក់ថា ដើម្បីជ្រើសរើសជំនាញនៅថ្នាក់មហាវិទ្យាល័យ មួយ ប្រកបដោយជោគជ័យ ប្អូនៗសិស្សានុសិស្ស ដែលបានប្រលងជាប់ថ្នាក់ទី១២ រួចនោះ គប្បីសិក្សា ទៅលើចំនុច ៥យ៉ាង ដូចខាងក្រោម ៖
ទី១ ៖ ត្រូវស្រាវជ្រាវព័ត៌មានផ្សេងៗពីគ្រប់មជ្ឈដ្ឋានទាំងអស់ទាក់ទងទៅនឹងជំនាញនីមួយៗ ឱ្យ បានច្បាស់  មុននឹងសំរេចចិត្តជ្រើសរើសយកមួយណា ?  សិក្សាព័ត៌មានពីមហាវិទ្យាល័យនានា អោយបានច្រើន ដើម្បីជាទន់ក្នុងការសំរេចចិត្ត ។
ទី២ ៖ ត្រូវជ្រើសរើសជំនាញមួយ អោយត្រូវទៅនឹងគោលបំណងជីវិត ដែលយើងបានកំណត់រួច ចៀសវាងកុំអោយរៀនជំនាញផ្ទុយពីគោលបំណងជីវិត ។ ឧទាហរណ៍ ៖ បើយើងចង់ធ្វើជាមេធាវី គឺយើងត្រូវចូលរៀនមហាវិទ្យាល័យច្បាប់ ដើម្បីបានបរិញ្ញាបត្រច្បាប់ រួចប្រលងចូលសាលាវិជ្ជាជីវ: មេធាវីតុលាការ ។
ទី៣៖ ជ្រើសរើសជំនាញឱ្យត្រូវនឹងចំណង់ចំណូលចិត្ត ឬ ឆន្ទ:ពិតប្រាកដរបស់ខ្លួន ទើបការសិក្សា ថ្នាក់បរិញ្ញាបត្រនោះទទួលបានជោគជ័យ ។
ទី៤៖ ជ្រើសរើសជំនាញ ត្រូវគិតពីសមត្ថភាព និងលទ្ធភាពផ្ទាល់ខ្លួន ចៀសវាងយើងគ្មានលទ្ធភាព រឺគ្មានសមត្ថភាពរៀនជំនាញនោះ ។ ឧទាហរណ៍ ៖ យើងចង់រៀនពេទ្យ ប៉ុន្តែយើងរកព្រឹក ខ្វះល្ងាច តើមានលុយឯណា ទិញសៀវភៅ រឺ សំភារ:សិក្សា ? យើងចង់រៀនពេទ្យ តែនៅថ្នាក់វិទ្យាល័យយើង
អត់សូវចេះមុខវិជ្ជា ជីវ: គីមី ជាដើម អ៊ីចឹង បើទៅរៀនមហាវិទ្យាល័យ ច្បាប់  ហើយត្រូវរៀនមុខវិជ្ជា ទាំងនេះ តើរៀនម្តេចកើត?
ទី៥៖ ជ្រើសរើសជំនាញ ត្រូវគិតអំពីទីផ្សារការងារបច្ចុប្បន្ន និងទីផ្សារអនាគត គឺ យើងគប្បីត្រូវគិត ពីទីផ្សារបច្ចុប្បន្ន​ មានន័យថា មុខជំនាញខ្លះ រៀនបណ្តើរអាចរកការងារធ្វើបានបណ្តើរ ជួយផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃក្នុងការចំណាយសិក្សា និងគ្រាន់បានជាបទពិសោធការងារផងដែរ ។ ក្នុងនោះដែរ យើងក៏ត្រូវគិតពីទីផ្សារការងារទៅអនាគត តើមុខវិជ្ជានេះ ពេលរៀនចប់ទៅសំបូរការងារធ្វើទេ?

អត្ថបទ ៖ វិចិត្រ
 

0 comments:

Post a Comment