Tuesday, February 7, 2017

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅពលរដ្ឋសូមកុំចាញ់បោកការសន្យា ដែលប្រៀបដូចជា ស្រមោលដៃធំជាងការពិត

News New : សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រជា ពលរដ្ឋ ត្រូវតែចេះថ្លឹងថ្លែងចំពោះការដឹកនំា របស់ថ្នាក់ដឹកនាំ នាពេលបច្ចុប្បន្ន  ដោយកុំចាញ់បោក អ្នននយោបាយមួយចំនួន កំពុងតែធ្វើការឃោសនាខ្យល់ ។ សម្តេចតេជោ បានមានប្រសាសន៍ នៅ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងព័ទ្ធសីមា  វត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ថា « សុំបងប្អូនត្រូវចេះថ្លឹង ថ្លែងចំពោះរបបគ្រប់គ្រង ពិសេសនោះ គឺគោលនយោបាយរបស់គណបក្ស ដឹកនំារដ្ឋាភិបាល អស់ រយៈពេល៣៨ឆ្នាំមកនេះ។ ដោយកុំចាញ់បោកការឃោសនារបស់ជនមួយចំនួន ចេះតែបោកប្រាស់ យ៉ាងនេះយ៉ាងនោះ គឺប្រៀបដូចជា ស្រមោលដៃ ដែលមានទំហំធំ ជាងការពិត »។ ការមានប្រសាសន៍របស់សម្តេចតេជោ នេះត្រូវបានគេឲ្យដឹងថា កំពុងតែសំដៅទៅកាន់ ថ្នាក់ដឹកនំា គណបក្សប្រឆាំង ដែលកំពុងតែធ្វើការសន្យាជាមួយអ្នកគំាទ្ររបស់ខ្លួន ថា នឹងធ្វើកិច្ចការមួយចំនួន នៅពេលខ្លួនដឹកនំារដ្ឋាភិបាលនោះ។

អត្ថបទ ៖ ចំណាន (៩២)

0 comments:

Post a Comment