Saturday, February 11, 2017

លោក សុខ ឥសាន ៖ គណបក្សកាន់អំណាច​ មិនបានកៀបសង្កត់ឱ្យលោក សម រង្ស៊ី លាលែងនោះទេ

News New : បន្ទាប់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាស  លាលែងពីគណ បក្សសង្គ្រោះជាតិ និងពីសមាជិកភាពបក្សភ្លាមៗនោះ អ្នកនំាពាក្យគណបក្សកាន់អំណាច បានអះ អាងថា មិនបានធ្វើការគៀបសង្កត់ឲ្យមានការលាងលែងពីតំណែងនោះទេ។អ្នកនំាពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ ថា ការលាលែងពីតួនាទី របស់របស់លោក សម រង្ស៊ី ជារឿងផ្ទាល់ខ្លួនរបស់លោក និង ប្រហែលជាមានរឿងផ្ទៃក្នុងគណបក្ស គាត់។ លោកបញ្ជាក់ថា « គាត់ប្រកាសលាលែងជារឿងរបស់គាត់ គឺគ្មានអ្នកណាបង្ខិតបំង្ខំ បុកម្និញ គាត់នោះទេ ។ អាលូវគាត់មិនត្រឹមតែលាលែងពី ប្រធានគណបក្សសង្គ្រោះជាតិ ទេ លាលែងទំាង សមាជិកគណបក្សថែមទៀត។ការលាលែងរបស់លោក សម រង្ស៊ី គាត់គ្មានកម្មវត្ថុថា មានការបង្ខិត បង្ខំឲ្យមានការលែងឯងណា អត់មានសោះនោះ» ។ ជាមួយគ្នានោះដែរលោក សុខ ឥសាន ការលា លែងរបស់លោក សម រង្ស៊ី ប្រហែលជាគាត់ដឹងខ្លួនគាត់គណបក្សប្រជាជនកម្ពុជា និងធ្វើវិសោនធ កម្ម ច្បាប់ស្តីពីគណបក្សនយោបាយនៅប៉ុន្មានថ្ងៃខាងមុខនេះ ។

លោកបន្តថា វិសោធនកម្មច្បាប់នយោបាយនេះ នឹងមិនអោយអ្នកមានទោស ដែលមានសាលក្រម តុលាការស្ថាពរមិនអោយធ្វើជាប្រធានបក្សទេ ។ លោកគូសបញ្ជាក់ថា « គាត់ដឹងរឿងនឹងហើយ បើ គាត់មិនចេញទេគាត់និងត្រូវគេដេញពីប្រធានគណបក្សដដែល។ ខ្ញុំចង់ប្រាប់ថានៅលើពិភពលោក គេមិនដែលយកប្រធានគណបក្សណាជាអ្នកទោសនោះទេ ព្រោះថាប្រធានគណបក្សជាអ្នកទទួល ខុសត្រូវក្នុងជោគវេសនាប្រទេសជាតិ ដែរ » ។ លោកថា ក្នុងច្បាប់គណបក្សនយោបាយ  ដែលប្រើ ប្រាស់ជាង ២០ឆ្នាំមកហើយ ។ ដូច្នេះការធ្វើវិសោនធកម្មច្បាប់នេះ ដើម្បីធ្វើឱ្យសមស្រប នឹងស្ថាន ការថ្មី ។ យើងធ្វើនេះមិនមែនចំពោះ សម រង្ស៊ី មួយទេគឺ យើងធ្វើសម្រាប់គណបក្សទំាងអស់ ដែល ពាក់ព័ន្ធត្រូវតែគោរពទំាងអស់គ្នា។

សម្រាប់វិសោធនកម្មច្បាប់គណបក្សនយោបាយនោះដែរ ត្រូវបាន លោក សុខឥសាន បានឲ្យដឹង ថា គឺនៅថ្ងៃទី១៣ ខែកុម្ភៈ  ស្អែកនេះ គណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សា និងកំណត់ថ្ងៃដើម្បី បើកសម័យប្រជុំពេញអង្គធ្វើវិសោធកម្មច្បាប់នេះ៕



អត្ថបទ ៖ ចំណាន​(៩៥)

0 comments:

Post a Comment