Wednesday, February 8, 2017

លោក សុខ ឥសាន ៖ លោក សម រង្ស៊ី បង្ហាញចរិកពិលពុលចង់ប្តឹងសម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន

News New : លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ  បាន និងកំពុងតែបង្ហាញច្បាស់នូវចរិកពិសពុល  ដោយចង់ប្តឹង សម្តេចតេជោ ហ៊ុន សែន និងសម្តេចចក្រី ហេង សំរិន ទៅតុលាការអន្តរជាតិពីរឿងផែនការ ក៥ ។ លោកសុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ នេះ ថា លោក សម រង្សី បានបង្ហាញនូវចរិតពិស ពុលរបស់ខ្លួនតាមរយៈការចង់ប្តឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេចចក្រី ហេង សំរិន ពីផែនការ ក៥ ទៅតុលាការអន្តរជាតិ ។ ការចង់ដាក់ពាក្យប្តឹងនេះ បានបញ្ជាក់កាន់តែច្បាស់ មិនអាចប្រកែក បាននូវចេតនាអាក្រក់របស់ សម រង្សី ដែលរហូតមកដល់ពេលនេះ ហើយ សម រង្សី នៅតែប្រមាថ អាយុជីវិតប្រជាជនកម្ពុជា ដែលបានបាត់បង់ក្រោមស្នាដៃនៃរបបប្រល័យពូជសាសន៍ ប៉ុលពត និង នៅតែតាមព្យាបាទថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹកនាំវាយផ្តួលរំលំរបបខ្មែរ ក្រហម ប៉ុល ពត និងដឹកនាំរៀបចំ និងអនុវត្តផែនការ ក៥ ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រទ្បប់មក កាប់សម្លាប់ប្រជាជនទ្បើងវិញ នៃពួកប្រល័យពូជសាសន៍ ប៉ុលពត ។ លោកបានបន្តថា ដោយសារ សម រង្សី មិនបានភ្លក់រសជាតិទុក្ខលំបាកក្នុងរបបប្រល័យពូជសាសន៍ទើប សម រង្សី គាំទ្រ និងចូល ដៃជាមួយរបបនេះ ចង់ឲ្យមានការកាប់សម្លាប់អាយុជីវិតប្រជាជនកម្ពុជា ។ ហេតុនេះហើយ បានជា សម រង្សី បែរជាមកចងគំនុំជាមួយអ្នកដែលវាយផ្តួលរំលំ និងទប់ស្កាត់ការវិលត្រទ្បប់ នៃរបប្រល័យ ពូជសាសន៍ ប៉ុល ពត ទើប សម រង្សី គំរាមប្តឹងម្តងហើយម្តងទៀត មិនឈប់ឈរយ៉ាងនេះ ។ អ្នកនំា ពាក្យបក្សកាន់អំណាច រូបនេះ បានគូសបញ្ជាក់ថា ដោយសារចរិតអាក្រក់បែបនេះ ហើយបានជា សម រង្សី បានបញ្ចូលមនោគមវិជ្ជាខ្មែរក្រហមទៅក្នុងកម្មវិធីនយោបាយរបស់គណបក្សខ្លួន ។ ហេតុ នេះ បានជាជារឿយៗ សម រង្សី តែងតែលាតត្រដាងជាសាធារណៈថា នៅពេលខ្លួនឈ្នះឆ្នោត ខ្លួន នឹងរឹបអូសទ្រព្យសម្បត្តិអ្នកមាន អ្នកឧកញ៉ា យកទៅចែកអ្នកក្រ លប់ចោលកិច្ចសន្យាវិនិយោគបរ ទេសចេញ លប់បំណុលធនាគារ លប់ថ្លៃជំពាក់បំណុលផ្សេងៗ របស់ប្រជាជន ធ្វើឱ្យសង្គមកម្ពុជា គ្មានអ្នកមានគ្មានអ្នកក្រដូចសម័យប៉ុលពត។លោកថា ហេតុតែមានមហិច្ឆតាចង់បានអំណាច ទោះ ខូចខាតផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជន យ៉ាងណាក៏ដោយ ក៏ សម រង្សី មិនឈឺ ក្បាលវិលមុខដែរ ស្របតាមចរិតជាកូនពួកអភិជន តាំងពីពូជពង្សដើមរបស់ខ្លួនមក ។ ដូច្នេះ អាច និយាយបានថា នយោបាយ សម រង្សី គឺជានយោបាយខ្មែរក្រហម ជានយោបាយចងគំនុំ និងជា នយោបាយចងកំហឹងចំពោះជាតិសាសន៍ឯងយ៉ាងពិតប្រាកដ ។ លោក សម រង្ស៊ី ដែលកំពុងរស់ នៅក្រៅប្រទេស បានលើកឡើងលើបណ្តាញសង្គម កាលពីថ្ងៃទី៧ កុម្ភៈ ថា សាក្សីគឺជនរងគ្រោះ ឬក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ លាតត្រដាងអំពីព្រឹត្តិការណ៍សម័យផែនការ ក៥ ។ លោក បញ្ជាក់ថា« យើងកំពុងតែកសាងសំណុំរឿង ដើម្បីឲ្យតុលាការអន្តរជាតិ តាមចាប់ ហ៊ុន សែន និង ហេង សំរិន  យកទៅកាត់ទោសតាមច្បាប់អន្តរជាតិ  ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក គឺ ការ សម្លាប់រង្គាល ឬការកែនពលរដ្ឋស្លូតត្រង់ដោយបង្ខំ បញ្ជូនទៅឲ្យស្លាប់ក្នុងទ្រង់ទ្រាយធំ ដូចកាល ៤-១០ឆ្នាំក្រោយពីរបប ប៉ុល ពត ។ ហ៊ុន សែន និង ហេង សំរិន ប្តឹងខ្ញុំតែពីរឿង កំប៉ិកកំប៉ុក អត់បាន ការ ។ តែចំពោះការចោទប្រកាន់របស់ ខ្ញុំ ថា ហ៊ុន សែន និង ហេង សំរិន ជាឃាតករ ជាប់ពាក់ព័ន្ធ ក្នុងការសម្លាប់រង្គាល មកលើពលរដ្ឋខ្មែរ កាលពីសម័យផែនការ ក៥ (ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨) ជនទាំងពីរនាក់នេះ អត់ហ៊ានប្តឹងខ្ញុំទេ ពីព្រោះខ្លាចគេលាតត្រដាង ពីប្រវត្តិសាស្ត្រ និងការពិត »។ លោកបន្ថែមថា ជាការពិតពួកគាត់ទាំងពីរនាក់នេះ បានអនុវត្តផែនការ ក៥ តាមបញ្ជាពីយួន ដែល ចង់ឲ្យខ្មែរសម្លាប់ខ្មែរតទៅទៀត បន្ទាប់ពី ប៉ុល ពត ។ បញ្ជាពីយួន ឲ្យខ្មែររករឿង និងធ្វើបាបខ្មែរគ្នា ឯងនេះ មានមកដល់សព្វថ្ងៃ ពីព្រោះជាការបម្រើផលប្រយោជន៍បរទេសផង និងផលប្រយោជន៍ ជនផ្តាច់ការផង៕

អត្ថបទ ៖ ចំណាន (៩៣)

0 comments:

Post a Comment