Sunday, February 26, 2017

លោក កឹម សុខា និងលោក សុខ ឥសាន ៖ បង្ហាញគុណសម្បត្តិរបស់ CNRP និង CPP រៀងៗខ្លួន...

News New : លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអះអាងចង់រៀបចំស្រុក ឲ្យ ខ្មែរបានសុខទាំងអស់គ្នា ។ ប៉ុន្តែត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ថា កម្ពុជា មានសុខ សន្តិភាពហើយ ។ លោក កឹម សុខា បានបញ្ជាក់អោយដឹងតាមបណ្តាញសង្គមហ្វេសប៊ុកលោកថា «យើងត្រូវរៀបចំស្រុកអោយខ្មែរបានសុខទាំងអស់គ្នា។សន្តិភាពពិត គឺសន្តិភាពទាំងរូបកាយ( ខាង ក្រៅ) និងសន្តិភាពទាំងផ្លូវចិត្ត(ខាងក្នុង)» ។ លោកបន្តថា ការបញ្ចប់សង្គ្រាមប្រដាប់អាវុធ គឺជាផ្នែក មួយ នៃសន្តិភាពក៏ពិតមែនហើយ។ ផ្ទុយទៅវិញ ការដែលនៅតែធ្វើឲ្យខ្មែរបែកបាក់គ្នា ឈឺចាប់ទាំង ផ្លូវកាយ ទាំងផ្លូវចិត្ត យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយអយុត្តិធម៌ ពីសំណាក់អ្នកមានបំពានអ្នកក្រ អ្នក ខ្លាំងរាំងខ្ទប់អ្នកខ្សោយ អ្នកឈ្នះគៀបសង្កត់អ្នកចាញ់។ នេះហើយគឺ ជាមូលហេតុនាំអោយមានការ ប្រឆាំងកាន់តែច្រើនទៅៗ ដូចពាក្យស្លោកមួយបានចែងថា “ទីណាមានការជិះជាន់ ទីនោះ មានការ រើបម្រះ ” ។ លោក កឹម សុខា គូសបញ្ជាក់ថា ដូច្នេះ បើយើងចង់បានសន្តិភាពទាំងអស់គ្នា យើងត្រូវ រួបរួមគ្នា កសាង និងការពារសន្តិភាព ពិតប្រាកដជាមួយគ្នា  ដោយបញ្ឈប់ការបំពានគ្នា  ងាកមករក កសាងយុត្តិធម៌សង្គមជាមួយគ្នា និងការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សដូចគ្នា នោះទើបយើងទទួល បាន “ សន្តិភាពពិត សន្តិភាពឋិតថេរ ” ។ ចំពោះបញ្ហាអ្វីដែលមេបក្សប្រឆំាងលោក កឹម សុខា បាន លើកឡើងត្រូវបាន លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងតាមរយៈ សាអេឡេចត្រូវនិចទេឡេក្រាមដោយដាក់សំណួរ តើមេដឹកនាំណាចង់បានការស្រុះស្រួលជាតិ ?។ ជាមួយគ្នានោះដែរអ្នកនំាពាក្យក៏បានលើកពីស្នាដៃដែលនំាអោយមានសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមមាន ៖ ដាក់ចេញនយោបាយបង្រួបបង្រួមជាតិ នាំដល់កិច្ចព្រមព្រៀង ប៉ារីស ២៣តុលា ឆ្នាំ៩១ ។ ដាក់ចេញនយោយឈ្នះឈ្នះ នាំដល់ការរលំរលាយខ្មែរក្រហម ប៉ុលពត នំាមកនូវសន្តិភាពពេញលេញ ជូនជាតិឆ្នាំ១៩៩៨ ទប់ស្កាត់ការប៉ុនប៉ង នាំពួកខ្មែរក្រហម មកវិញ ។ ការពាររដ្ឋធម្មនុញ ការពារសន្តិភាព សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសង្គមជូនប្រជាជន។ផ្តើមគំនិតធ្វើកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ២០១៤ ដើម្បីដំណើរការវប្បធ៌មសន្ទនា ។ ជំរុញឲ្យមាន សេចក្តីប្រកាសរួមគណបក្សទាំងពីរ  ថ្ងៃទី៨ ឧសភា ២០១៥  ដើម្បីធានាជីវិតវប្បធ៌មសន្ទនា ។ ផ្តើម ហូបបាយសាមគ្គីជាមួយក្រុមគ្រួសារលោក សម រង្សី ដើម្បីបង្កបរិយាកាសល្អ ផ្តើមនាំ សម រង្សី និង ភរិយា ទៅចូលរួមពិធីអង្គរសង្ក្រាន្គ នៅខេត្តសៀមរាប សំណូមពរឈប់ប្រើវប្បធម៌ " ទឹកទ្បើងត្រីសុំ ស្រមោច ទឹកហោចស្រមោចស៊ីត្រី " លាបពណ៌គ្នា និងផ្តើមមបង្កើតក្រុមតំណាងរាស្ត្រមតិភាគតិច មតិភាគច្រើន ដើម្បីរក្សាវប្បធ៌មសន្ទនា ជាដើម...។ល។ អ្នកនំាពាក្យកាន់អំណាច ក៏បានលើកឡើង ពីកិច្ចការរបស់លោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិ ផងដែរ ដូចជា៖ ធ្វើនយោបាយ ដោយយកគំនុំ និងសងសឹកជាមូលដ្ឋាន តែងដឹកនាំធ្វើបាតុកម្មធ្វើអោយរាំងស្ទះដល់ដំណើរីកចំរើន របស់ជាតិ។ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់រហូតចង់ធ្វើបដិវត្តន៍ពណ៌ខុសច្បាប់។ បំផ្លាញ ជីវិតវប្បធ៌មសន្ទនា ទោះបីបានសន្យាច្រើនដងក្តី។បំផ្លាញទំនាក់ទំនងល្អជាមួយសម្តេចតេជោ ហ៊ុន សែន ដោយវាយប្រហារថា សម្តេចជាជនផ្តាច់ការជាជនក្បត់ជាតិលក់ទឹកដីធ្វើឲ្យបាត់បង់ទឹកដីប្រើ ប្រាស់ដែនទីក្លែងក្លាយ ចុះហត្ថលេខាលុបខ្សែព្រំដែនកម្ពុជា -វៀតណាមធ្វើអោយបាត់ដែនដីកម្ពុជា ក្រោម ។ ល៕

 អត្ថបទ ៖ ចំណាន(១០៨)


0 comments:

Post a Comment