Wednesday, February 1, 2017

រដ្ឋសភា ផ្អាកមិនបញ្ជូនសំណើរបស់តំណាងរាស្ត្រ CNRP អញ្ជើញរដ្ឋមន្ត្រី ចូលបំភ្លឺ រហូតដល់...

News New :ព្រឹកថ្ងៃទី២ កុម្ភ: នេះ អ្នកនាំពាក្យរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា  បានចេញ សេចក្តីប្រកាសព័ត៌មាន   ផ្អាកមិនបញ្ជូនសំណើកោះអញ្ជើញរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា  ឱ្យ មកបំភ្លឺ ចំពោះគណ:កម្មាធិការនានា នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្ស ក្រៅរាជរដ្ឋាភិបាល ជាបណ្តោះអាសន្នសិន ដោយសំអាងថា ស្របតាមកឋាខណ្ឌទី២ នៃមាត្រា៣១ នៃរដ្ឋធម្មនុញ្ញ និង ដើម្បីធានាអោយមានសមធម៌នយោបាយរវាងគណបក្សនយោបាយទាំងពីរ ដែលមានអាសន:ក្នុង រដ្ឋសភា ក្នុងករណីដែលអ្នកតំណាងរាស្ត្រគណបក្សក្រៅរាជរដ្ឋាភិបាល ពុំអនុវត្តការងាររបស់ខ្លួន នៅក្នុងរដ្ឋសភា ជាប្រក្រតីនោះ ៕

អត្ថបទ ៖ ចំណាន (៨៧)

0 comments:

Post a Comment