Wednesday, February 1, 2017

អ្នកនាំពាក្យ CPP ៖ បក្សកាន់អំណាច មិនបានគាបសង្កត់លោក សម រង្ស៊ី ដូចគាត់ចោទនោះទេ

News New : អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា អ្វីដែលកើត ចំពោះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ  ដែលកំពុងតែរស់នៅក្រៅប្រទេសនោះ  មិន មែនកើតឡើងដោយសារតែ គណបក្សកាន់អំណាច គៀបសង្កត់ទេ ។ លោក សុខ ឥសាន  បានឲ្យ ដឹងនៅថ្ងៃទី០១ កុម្ភៈ នេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិច ហៅថា ទេឡេក្រាមថា ប្រទេសកម្ពុជា ដើរ តាមគន្លងនៃលទ្ធិប្រជាធិតេយ្យ និងពង្រឹងនីតិរដ្ឋ។ផ្អែកលើមូលដ្ឋាននេះ ទន្ទឹមនឹងបើកទូលាយលទ្ធិ ប្រជាធិបតេយ្យ ក៏ត្រូវយកចិត្តទុកដាក់អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីសង្គមមួយមានរបៀបរៀប រយមានសណ្តាប់ធ្នាប់សាធរណៈសង្គមល្អ គ្រប់គ្នាស្ថិតនៅក្រោមច្បាប់ ទើបហៅថាសង្គមស៊ីវីល័យ ជឿនលឿន ។ ដូច្នេះ ជនណាប្រព្រឹត្តល្មើសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់  ។ លោក បញ្ជាក់ថា«ដូចករណី សម រង្សី ដែលបានល្មើសច្បាប់ សម រង្សី ត្រូវតែទទួលទោសតាមច្បាប់ស្រប ទៅតាមស្ថានទម្ងន់ទោស និងកំរិតបទល្មើសដែលខ្លួនបានប្រព្រឹត្ត ហើយតុលាការក៏ដំណើរការនីតិ វិធីទៅតាមគោលការណ៏ច្បាប់លើអំពើល្មើសនោះដែរ » ។ លោកថា ចំណាត់ការតាម នីតិវិធីនេះ គឺ ជាលទ្ធផល នៃអំពើល្មើសច្បាប់របស់ សម រង្សី មិនមានអ្នកណាបង្កើត ឬ ប្រឌិតឲ្យ សម រង្សី ទេ ។ ដូច្នេះ មិនអាចចោទថា គេ ឬ បក្សកាន់អំណាចគាបសង្កត់ សម រង្សី ទ្បើយ គឺ សម រង្សី គាបសង្កត់ ខ្លួនឯង តាមរយៈទង្វើរល្មើសច្បាប់ដោយខ្លួនឯង។ ផ្ទុយទៅវិញបើ សម រង្សី មិនបានធ្វើអ្វីខុសច្បាប់ ហើយ ស្រាប់តែអាជ្ញាធរ ឬ តុលាការទៅរករឿង ទើបអាចនិយាយថា មានការគាបសង្កត់ ។ ជាមួយ គ្នានោះដែរ ក្នុងនាមជាអ្នកនយោបាយលោក សម រង្សី ត្រូវតែហ៊ានទទួលខុសត្រូវចំពោះអំពើរបស់ ខ្លួន ហើយទទួលយកការពិតទេីបហៅថា ក្លាហានជាគំរូដល់អ្នកដទៃ ហើយកុំចោទអ្នកដទៃថា គាប សង្កត់ខ្លួនឲ្យសោះ ។ កន្លងទៅ សម រង្សី បាននិយាយបរិហារ លោកឧបកនាយករដ្ឋមន្ត្រី ហោ ណាំ ហុង  ខុសពីការពិតធ្វើអោយខូចកិត្តិយស  និងសេចក្តីថ្លៃថ្នូរលោកឧបនាយករដ្ឋមន្ត្រី ត្រូវរងបណ្តឹង លោកឧបកនាយករដ្ឋមន្ត្រី ហើយត្រូវវតុលសការកាត់ទោសឲ្យជាប់ពន្ឌនាគារ ០២ឆ្នាំ និងពិន័យជា ប្រាក់ ៨លានរៀល ។ លោក សម រង្សី ក៏នៅជាប់បណ្តឹងជាច្រើនករណីទៀត ដែលមានស្ថានទម្ងន់ ទោសដោយសារការនិយាយបរិហាកេរ្តិ៍ ការនិយាយលាបពណ៌ ការមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ ញុះ ញង់ឲ្យមានការរើសអើងជាតិសាសន៍ បង្កភាពវឹកវរក្នុងសង្គមធ្ងន់ធ្ងរ មិនអាចអត់ឱនឲ្យបាន  ដែល សម រង្សី ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។ នេះហើយ ហៅថា នីតិរដ្ឋ ។

ការលើកឡើងរបស់អ្នកនំាពាក្យ គណបក្សកាន់អំណាចនេះ ធ្វើបន្ទាប់ពីលោក សម រង្ស៊ី បានលើក ឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  កំពុងតែបង្ហាញពីភាពស្លន់ស្លោរ នៅពេលដែល ការបោះឆ្នោតឃុំ-សង្កាត់ នៅក្នុងខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតរដ្ឋសភា  ក្នុងខែកក្កដា ឆ្នាំ ២០១៨ កាន់តែឈានចូលមកជិត ។ លោក សម រង្ស៊ី  បានលើកឡើងថា  ដោយសារតែគាត់យល់ ច្បាស់ថា គាត់មិនអាចរារាំងបានទេ  ចំពោះឆន្ទៈប្រជារាស្ត្រ  ដែលចង់អោយមានការផ្លាស់ប្តូររបប នយោបាយសព្វថ្ងៃ គាត់បែរជាមករករឿងកាន់តែសាហាវឡើង មកលើរូបខ្ញុំ  ពីព្រោះខ្ញុំជានិមិត្តរូប នៃការតស៊ូប្រឆាំងអំណាចផ្តាច់ការ និងពុករលួយរបស់គាត់ និងក្រុមគ្រួសារគាត់ ។ ជាមួយគ្នានោះ ដែរលោក សម រង្ស៊ី ថា ទង្វើររបស់ប្រមុខដឹកនំារដ្ឋាភិបាលបច្ចប្បន្ន មិនមានប្រសិទ្ធភាពទេ ហើយ នឹងនាំមកនូវបរាជ័យ កាន់តែឆាប់ឡើងចំពោះគណបក្សកាន់អំណាចសព្វថ្ងៃ  ដែលកំពុងតែជ្រួល ច្របល់ពីការចាញ់ឆ្នោតខាងមុខ៕

អត្ថបទ ៖ ចំណាន (៨៦)

0 comments:

Post a Comment