Friday, March 31, 2017

សម្តេច ស ខេង​ ចេញគោលការណ៍ ១០ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

News New : ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ សម្តេចក្រឡាហោម ស ខេង ប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានចេញ គោលការណ៍ ១០ចំណុច ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដូចខាងក្រោម ៖



អត្ថបទ ៖ អារុណ

រដ្ឋសភា ស្នើសម្តេច ស ខេង ជួយអន្តរាគមរឿងទំនាស់ដីធ្លីពលរដ្ឋ ១៧គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

News New : រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតស្នើសុំទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ចំនួន ១៧ គ្រួសារ ដែលរងគ្រោះក្នុងរឿងដីធ្លីទំហំជិត ៣ហិកតា នៅភូមិថ្មសំលៀង ឃុំក្រមា ស្រុកសន្ទុក ខេត្ត កំពង់ធំ ដោយអាជ្ញាធរខេត្តកំពង់ធំ មិនទាំន់អនុវត្តតាមលិខិតលេខ ១២៣២ ស.ជ.ណ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ដូចក្នុងលិខិតខាងក្រោម ៖

អត្ថបទ ៖ អារុណ

Thursday, March 30, 2017

ឯឧ. ស សុខា និងលោកជំទាវ ចែកមួកសុវត្ថិភាព និងសៀវភៅច្បាប់ចរាចរណ៍ ដល់សិស្ស ៤០០នាក់ ស្រុកកំចាយមារ

News New : រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នេះ ឯកឧត្តម ស សុខា  តំណាងរាស្រ្តគណ​បក្ស ប្រជាជនកម្ពុជា មណ្ឌលព្រៃវែង  និង លោកជំទាវ  បានអញ្ជើញចែកមួកសុវត្ថិភាព ចំនួន ៤០០មួក និងសៀវភៅច្បាប់ចរាចរណ៍ ចំនួន ៣០០ក្បាល ដល់ប្អូនៗយុវជន យុវនារី ដែលជាសិស្សានុសិស្ស នៅស្រុកកំចាយមារ ខេត្តព្រៃវែង ។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី​ តារាភាពយន្ត តារាចំរៀង ជាច្រើនរូបផងដែរ។

ឯកឧត្តម ស សុខា ក្នុងនាមតំណាងរាស្ត្រមួយរូប លោកបានស្នើសុំអោយប្អូនៗសិស្សានុសិស្សទាំង អស់ ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន កុំជែង កុំវ៉ា កុំបើកបរលឿនលើសល្បឿន កំណត់ ត្រូវមានការយោគយល់ អធ្យាស្រ័យគ្នា ទៅវិញ ទៅមក កុំទទួលទានគ្រឿងស្រវឹងក្នុងពេល បើកបរ និងត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ និងគ្រប់ពេលបើកបរ ៕








អត្ថបទ ៖ កញ្ញា ហោ វ៉ាន់នី

Wednesday, March 29, 2017

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តកំចាយមារ ខេត្តព្រៃវែង

News New : ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នេះ ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងកុដិ ឧន្ទេសកចេតីយ៍ ស្រះទឹក បណ្ណាល័យ និងសមិទ្ធផលនានា នៅវត្តកំចាយមារ ស្ថិតនៅឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។


















 អត្ថបទ ៖ អារុណ







Tuesday, March 28, 2017

សូមស្តាប់ពលរដ្ឋ រអ៊ូរទាំ ជុំវិញបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅទីក្រុងភ្នំពេញ

News New : បញ្ហាស្ទះចរាចរណ៍នៅតែជាជំងឺសង្គមកម្ពុជា ជារៀងរាល់ថ្ងៃ ពិសេសផ្លូវធំៗមួយចំនួន នៅក្នុងក្រុងភ្នំពេញ គឺតែងតែមានការកកស្ទះចរាចរណ៍ជាប្រចាំ ។ ចំពោះពេលវេលា ដែលមានការ កកស្ទះជាប្រចាំ គឺម៉ោងដែលបងប្អូនប្រជាពលរដ្ឋយើង រៀបចេញដំណើរទៅធ្វើការ និងពេលដែល ពួកគាត់ចេញពីធ្វើការវិញ ។

លោក អ៊ុក រ៉ាវិន បុគ្គលិកនៅទូរគមនាគមន៍កម្ពុជា បានលើកឡើងថា លោក តែងតែចំណាយពេល យ៉ាងតិចបំផុត៣០នាទីសម្រាប់ធ្វើដំណើរមកកន្លែងធ្វើការ។ លោកមានការធុញថប់នៅពេលដែល ឃើញការកកស្ទះជារៀងរាល់ថ្ងៃបែបនេះ។ ហើយការកកស្ទះចរាចរណ៍រាល់ថ្ងៃនេះ គឺបណ្តាលមក ពីកត្តាផ្សេងៗដូចជា ៖ ការបើកបរមិនគោរពច្បាប់ កត្តាកំណើនយានយន្តគ្រប់ប្រភេទ  ការមិនដាក់ ភ្លើងស្តុបនៅតាមផ្លូវបំបែកមួយចំនួន ការបើកបរលើផ្លូវអាទិភាព  ម៉ូតូបើកលើផ្លូវរថយន្ត ឬ  រថយន្ត បើកលើផ្លូវម៉តូ ជាដើម ។ ដោយឡែក កញ្ញា សុត ស្រីទាវ និស្សិតនៃសាកលវិទ្យល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការកកស្ទះរាល់ថ្ងៃជាបញ្ហាមួយដែលយើងអាចហៅបានថា ជាជំងឺសង្គមមួយ។ កញ្ញបន្ថែមថា បើយើងនាំគ្នាគោរពច្បាប់ម្នាក់ៗ ប្រហែលជា មិនសូវជាមានការកក់ស្ទះប៉ុន្មានទេ តែ ម្នាក់ៗមិនគោរពច្បាប់ទេ ហើយក៏មានឡានដឹកទំនិញប្រភេទធំៗមួយចំនួន បើកបរចូលក្នុងក្រុង នៅពេលមមា ញឹក​ផងដែរ។ កញ្ញាអំពាវនាវអោយប្រជាជនម្នាក់ៗ នាំគ្នាច្បាប់ចរាចរណ៍អោយបាន ត្រឹមត្រូវ៕



 អត្ថបទ ៖ សារ៉ន

លោកស្រី លាង ស្រឺ និងលោកស្រី ហ៊ន ចាន់ឌី លើកឡើងស្រដៀងគ្នា ពីមន្ទីរពេទ្យគន្ធបុប្ផា

News New :  កុមារកម្ពុជាជាច្រើននាក់ ក្នុងមួយថ្ងៃៗ តែងតែមករកការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា មិនថា ជំងឺធ្ងន់ រឺស្រាលនោះឡើយ ព្រោះតែឪពុកម្តាយទាំងនោះ មានជំនឿលើមន្ទីរពេទ្យនេះ។

លោកស្រី លាង ស្រឺ អញ្ជើញមកពីខេត្តកំពង់ចាម បានលើកឡើងថា បានជាលោកស្រី ជឿទុកចិត្ត ដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះតែងតែយកចិត្តទុកដាក់ដល់កុមារ ដែលមានជំងឺ ហើយ បានពិនិត្យ និងព្យាបាលដោយអត់គិតថ្លៃ។  ក្មេងដែលមកមន្ទីរពេទ្យនេះ ព្យាបាលទៅ ដឹងជាតែម្តង មិនមានការឈឺឡើងវិញឡើយ នៅពេលទៅដល់ផ្ទះ ។ លោកស្រី បន្ថែមថា វេជ្ជបណ្ឌិតនៅគន្ធបុប្ផា មានជំនាញច្បាស់លាស់ ហើយមានការរុះរាយរាក់ទាក់ ព្រមទាំងតាមដានដល់កុមារ ដែលមានជំងឺ ដែលមកទទួលសេវាសុខភាពពីមន្ទីរពេទ្យនេះ ។ ក្រៅពីនេះ សម្រាប់អនាម័យ និងមានផាសុកភាព មិនចាញ់ពេទ្យឯកជនប៉ុន្មាននោះទេ ។ ដោយឡែក លោកស្រី ហ៊ន ចាន់ឌី ដែលបានអញ្ជើញមកពី ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំវិញ បានលើកឡើងស្រដៀងនឹងលោកស្រី ស្រឺ ដែរ។ប៉ុន្តែលោកស្រី បាន​ បញ្ជាក់បន្ថែមថា លោកស្រីតែងតែមកទទួលសេវាសុខភាពពីមន្ទីរពេទ្យគន្ធបុប្ផា នៅពេលដែលកូន គាត់មានបញ្ហាសុខភាព ។ គាត់បន្តថា ពេលមកដល់ពេទ្យនេះ  កូនគាត់ដឹងថា ជាតែម្តង  ហើយការ ប្រើប្រាស់ពាក្យសម្តីរបស់ពេទ្យនៅទីនេះ គឺ សមរម្យ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺទៀតផង ។

បើយោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា សំរាប់ឆ្នាំ២០១៦ ទទួលព្យាបាលជំងឺកុមារបាន ជាង ៨០ ម៉ឺននាក់ ក្នុងនោះកើនបាន ១២% បើប្រៀបធៀបទៅឆ្នាំ២០១៥៕



អត្ថបទ ៖ សារ៉ន



Monday, March 27, 2017

អ៊ុំស្រីកំសត់ ដេកសំពះសុំទានគ្រាន់បានរស់ក្នុងដង្ហើមចុងក្រោយ ព្រោះគាត់មានជំងឺទឹកនោមផ្អែម និងក្រពះ

News New : បើតាមប្រភពព័ត៌មាននៅក្នុងសង្គម Face book ដែលធ្វើការបង្ហោះពីជីវិតដ៏កំសត់របស់ អ៊ុំស្រីម្នាក់ មានរូបរាង្គស្គមស្គាំង សំរាកលើដី លើកដៃសំពះសុំទាន ។ តាមពិតទៅ អ៊ុំស្រី នោះ គាត់​ មិនជាចាស់ណាស់ណាទេ​ តែដោយសារគាត់កើតជំងឺ​ទឹកនោមផ្អែម​និងជំងឺក្រពះផង​ ទើបគាត់ស្គម ស្គាំងបែបនេះ​។ អ៊ុំស្រី​ រស់នៅខេត្តព្រះវិហារ​ តែដោយសារជំងឺដុនដាបខ្លាំង​ ទើបសម្រេចចិត្ត​មករក ពេទ្យនៅខេត្តសៀមរាប​ ដើម្បីព្យាបាល​ ប៉ុន្តែពេទ្យ​ត្រូវការលុយច្រើន​សម្រាប់ព្យាបាល​គាត់មិនមាន លុយទេ​ ចឹងហើយ បានត្រឹមតែទិញថ្នាំលេបបន្តិច​បន្តួច​ ដើម្បីកំដរជីវិតរស់ចុងក្រោយ ។ ប្រសិនបើ មិនមានលុយព្យាបាលទេនោះ​ ជំងឺគាត់កាន់តែលំបាកទៅៗ​ហើយ។

សព្វថ្ងៃ​ អ៊ុំស្រី ដេកសុំទាន ដើម្បីទិញបាយហូប​ គ្រាន់រស់បានមួួយថ្ងៃៗប៉ុណ្ណោះ។ បច្ចុប្បន្ននេះ គាត់ ស្នាក់នៅបន្ទប់ជួល​ ពីរនាក់បងប្រុសគាត់​ អាយុ៥០ឆ្នាំ​ នៅក្រោយសាលា​រៀនបន្ទាយចាស់ នៅខេត្ត សៀមរាប​។


អត្ថបទ ៖ សុផល