Wednesday, March 1, 2017

គណបក្សសង្គ្រោះជាតិ បានចេញគោលនយោបាយថ្មី ៥ចំណុច " ដូរមេឃុំបំរើបក្ស ដាក់មេឃុំបំរើរាស្ត្រ"

News New : គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីព្រាងស្តីអំពី គោលនយោបាយអាទិភាព ៥ ចំណុច " ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ " ដើម្បី ៖
១.ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ
.ផ្តល់ឱកាស និងលើកទឹកចិត្តប្រជាពលរដ្ឋ បង្កើតសហគមន៍ ផ្តល់យោបល់ វាយតំលៃ​ និងចូលរួម ធ្វើសេចក្តីសំរេចនានា ក្នុងឃុំ-សង្កាត់ ។
២.លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍ
.ការពារកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ និងមិនចុះហត្ថលេខាលើការវិនិយោគ ឬ សម្ប ទានណា ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ
.ប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងការខ្ចីបុល និងទីផ្សារកសិផល
.អភិវឌ្ឍន៍ និងវិនិយោគដោយផ្តល់ផលប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់ ។
៣.សេវាសាធារណ:
.ផ្តល់លិខិតស្នាមផ្សេងៗដោយមិនរើសអើង ស្អាតស្អំ និងទាន់ពេលកំណត់
.បង្កើតមូលនិធិសំរាប់ជួយជនងាយរងគ្រោះ ។
៤.សន្តិសុខ
.ពង្រឹងប្រសិទ្ធភាព និងលើកកំពស់ការងារនគរបាល ដើម្បីឃុំ-សង្កាត់ ប្រកបដោយសុវត្ថិភាព គ្មាន គ្រឿងញៀន និងគ្មានអំពើហិង្សា ។
៥.វិមជ្ឈការ (គោលនយោបាយថ្នាក់ជាតិសំរាប់ឃុំ-សង្កាត់)
.វិមជ្ឈការអំណាច ៖ ប្រគល់សិទ្ធិអំណាចលើសេចក្តីសំរេចចិត្តក្នុងការអភិវឌ្ឍឃុំ-សង្កាត់
.វិមជ្ឈការថវិកា ៖ ផ្តល់ថវិកាយ៉ាងតិច ៥០០.០០០ដុល្លារ (ហាសិបម៉ឺនដុល្លារអាមេរិក) សំរាប់ឃុំ - សង្កាត់ នីមួយៗក្នុង ១ឆ្នាំ ស្មើនឹងប្រមាណ នៃថវិកាជាតិ
.វិមជ្ឈការសាធារណ:ក្នុងវិស័យអាទិភាព ៖ (អប់រំ សង្គមកិច្ច ប្រព័ន្ធទឹកស្អាត ផ្លូវឃុំ - សង្កាត់ និង អ្នកជំនាញបច្ចេកទេសកសិកម្ម សុខាភិបាល ) ។

អត្ថបទ ៖ ចំណាន(១១៣)

0 comments:

Post a Comment