Wednesday, March 1, 2017

ជួប សំលាប់ អាចបដិសេធថា ខ្លួនមិនមែនឈ្មោះ អឿត អាង បាន វាពិតជារឿងអស្ចារ្យណាស់នៅស្រុកខ្មែរ

News New : បន្ទាប់ពីបើកសវនាការ  អស់រយ:ពេល  ៤ម៉ោង លើសំណុំរឿងឃាតកម្ម បាញ់សំលាប់ លោកបណ្ឌិត កែម ឡី សាលាដំបូងរាជធានីភ្នំពេញ គឺបានសំរេចចោទប្រកាន់ អឿត អាង ហៅ ជួប សំលាប់ ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់ ហើយនឹងត្រូវលើកទៅប្រកាស សាលក្រម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ។

ចំពោះសវនាការនេះ ត្រូវបានសាធារណមតិមួយចំនួន ធ្វើការរិះគន់ថា ៖
១.មិនបានបង្ហាញពីកាមេរ៉ាវីដេអូ ត្រង់ពេលឃាតករបាញ់សំលាញ់លោកបណ្ឌិត កែម ឡី ។
២.តំណាងខាងដើមបណ្តឹងអត់មានចូលរួម ។
៣.ជនជាប់ចោទ ជួប សំលាប់ បដិសេធមិនទទួលស្គាល់ឈ្មោះ អឿត អាង តែតុលាការមិនអាចធ្វើ ការបញ្ជាក់អោយច្បាស់ថា ជួប សំលាប់ ពិតជាឈ្មោះ អឿត អាង ។  ត្រង់នេះ ធ្វើអោយមតិសាធារ ណមតិមួយចំនួន រិះគន់ថា ធម្មតាប្រជាពលរដ្ឋម្នាក់ៗ ដែលរស់នៅក្នុងប្រទេសកម្ពុជានេះ ត្រូវមាន អត្តសញ្ញាណច្បាស់លាស់មួយ ដូចជា ៖ សំបុត្រកំណើត សៀវភៅគ្រួសារ  អត្តសញ្ញាណប័ណ្ណខ្មែរ ចុះហេតុអ្វី បានជា ជួប សំលាប់ នៅតែប្រកែកបាន? ម្យ៉ាងវិញទៀត បើសិនជាប្រជាពលរដ្ឋ ទៅធ្វើ លិខិតសំគាល់ខ្លួន ហើយដាក់ឈ្មោះថា ជួប សំលាប់ បែបនេះ តើអាជ្ញាធរ អាចធ្វើអោយបានទេ ? បើដាក់ឈ្មោះខុសសីលធម៌បែបនេះ?
អត្ថបទ ៖ អារុណ

0 comments:

Post a Comment