Saturday, March 11, 2017

លោក មាស សុខុម នាំអំណោយឯឧ. ស សុខា និងលោកជំទាវ ចែកជូនពលរដ្ឋក្រីក្រ ក្នុងឃុំកំពង់ប្រាសាទ

News New : នាព្រឹកថ្ងៃទី១១ មីនា ឆ្នាំ២០១៧ នេះ លោក មាស សុខុម ប្រធានក្រុមការងារចុះជួយ ឃុំកំពង់ប្រាសាទ និងជាតំណាងលោក ឈឹម ផាន់ណា ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយ​ស្រុកពាមជរ ខេត្តព្រៃវែង បានជួបសំណេះសំណាលជាមួយយុវជនឃុំកំពង់ប្រាសាទ​ និងនាំយក អំណោយឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និង លោក ជំទាវ ចែកជូនពលរដ្ឋក្រីក្រ ចំនួន ២គ្រួសារ ក្នុងភូមិតាបើ ឃុំកំពង់ប្រាសាទ ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក រស់ វិសិដ្ឋ អនុប្រធាន និងលោក សុខ ឌី អនុ ប្រធានក្រុមការងារចុះជួយឃុំកំពង់ប្រាសាទ រៀបចំដោយលោក ហ៊ុន ចាន់ដែន ប្រធាន សសយក ស្រុកពាមជរ និងក្រុមយុវជនឃុំជាច្រើនរូបផងដែរ៕


 អត្ថបទ ៖ អារុណ

0 comments:

Post a Comment