Tuesday, March 14, 2017

លោក កឹម សុខា បដិសេធមិនតបបក្សតូចៗ នាំខាតពេល, លោក សុខ ឥសាន ពន្យល់ពីពាក្យ សន្យាខ្យល់

News New : ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលទើបតែឡើងថ្មី បានអះអាងថា លោកគ្មានពេលឆ្លើយឆ្លងជាមួយគណបក្សនយោបាយ តូចៗ ដែលទើបបង្កើតនោះទេ ដោយទុក ពេលធ្វើគោលនយោបាយ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ។ លោក កឹម សុខា បានលើកឡើងក្នុងវគ្គផ្សព្វផ្សាយផ្ទៃក្នុង នូវគោលនយោបាយអាទិភាព ៥ចំណុច សម្រាប់ការបោះ ឆ្នោតឃុំ-សង្កាត់ ដល់កម្មជនរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមីនា នេះ នៅស្នាក់ការគណបក្ស ថា ចាប់ពីពេលនេះទៅឈប់រំលឹកនិយាយពីរឿងអតីតកាលកន្លងមក ដោយងាកមកធ្វើការប្រកួត ប្រជែងគោលនយោបាយវិញ ។ លោកបន្តថា លោកគ្មានពេលសម្រាប់ឆ្លើយបតជាមួយគណបក្ស នយោបាយតូចៗ ដែលទើបបង្កើតនោះទេ ។ដោយសារតែដៃគូរប្រជែងជាមួយគណបក្សសង្គ្រោះ ជាតិ នោះ គឺមានតែគណបក្សកាន់អំណាចបច្ចុប្បន្ននោះទេ ។

លោកបានគូសបញ្ជាក់ថា « ជាទស្សនៈរបស់ខ្ញុំ ក្នុងនាមជាអ្នកដឹកនាំ ខ្ញុំចង់ឲ្យខ្មែរយើង  នាំគ្នាគិត និង កសាងអនាគតកាលមួយដ៏ល្អប្រសើរ ជាជាងការអួត ឬ ការបន្តុះបង្អាប់គ្នា  គាស់កកាយរឿង អតីតកាល។ ខ្ញុំយល់ឃើញថា ចំពោះមនុស្សជំនាន់នេះ បើទោះបីអ្នកនយោបាយខំបង្ហាញពីគុណ​សម្បត្ដិ ពីអតីតកាលយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែចង់ដឹងថា តើបច្ចុប្បន្ន  និងទៅអនាគត អ្នក នយោបាយ ឬ អ្នកដឹកនាំនោះ ធ្វើអ្វី ? ធ្វើយ៉ាងណា? ដើម្បីអនាគតពួកគេ និងអនាគតប្រទេសជាតិ របស់គេ ។ នេះជាការប្រកួតគោលនយោបាយ » ។

នៅចំពោះមុខសកម្មជនរបស់ខ្លួន​ ប្រមាណជា ២០០នាក់ លោក​ កឹម សុខា បានស្នើដល់សកម្មជន ទំាងអស់ ឈប់កកាយរឿងអតីតកាលមក ជាពិសេសនោះ គឺរឿងថ្ងៃ ៧មករា ដែលគណបក្សកាន់ អំណាច តែងតែប្រារព្ធខួបជារឿងរាល់ឆ្នាំ ។ លោកថា រឿងអតីតកាល ត្រូវបានប្រជាជនដឹង និងលឺ អស់ហើយ ថាអ្វីល្អ និងអ្វីអាក្រក់អស់ហើយ។ ចំពោះការលើកឡើងរបស់មេបក្សប្រឆំាងនេះ នៅថ្ងៃ ដដែលនេះ  អ្នកនាំពាក្យគណបក្សកាន់អំណាច  បានលើកឡើងថា ពីការសន្យាខ្យល់ របស់មេបក្ស ប្រឆំាងផងដែរ ។ លោក សុខ ឥសាន ពន្យល់ថា ខ្យល់គឺមានន័យថា មើលមិនឃើញ ស្ទាបមិនបាន ។ ដូច្នេះសន្យាខ្យល់ គឺជាពាក្យសន្យាចោល ថាហើយមិនបានធ្វើ មិនបានអនុវត្តតាមពាក្យនិយាយ នោះ ដើម្បីឲ្យឃើញលទ្ធផលជាក់ស្តែង។លោកបញ្ជាក់ថា នៅក្នុងរឿងនយោបាយ អ្នកនយោបាយ មួយចំនួន តែងតែប្រើពាក្យឃោសនា ដោយសន្យាថាបើបោះឆ្នោតឲ្យបក្សខ្ញុំ បក្សខ្ញុំនឹងជូននេះ ជូន នោះ ។ ការថា ជូននេះ ជូននោះ នោះគ្រាន់តែជាពាក្យសំដីប៉ុណ្ណោះ មិនមានវត្ថុ ដែលសន្យានោះទេ មានតែការនិយាយសន្យា តែអត់បានឃើញផ្ទាល់ភ្នែក ។ នេះហើយហៅថា សន្យាខ្យល់ ។ ឧទាហរណ៍៖ បក្សប្រឆាំងសន្យាថា បោះឆ្នោតអោយខ្ញុំមកខ្ញុំនឹងតម្លើងប្រាក់ខែឲ្យបាន ១លានរៀល ទាបបំផុត។ ពាក្យ ១លានរៀល វាគ្រាន់តែជាតួលេខប៉ុណ្ណោះ តែមិនបានធ្វើជាក់ស្តែង ដេីម្បីឲ្យបាន ១លាន នោះទេ។គ្រាន់តែថា ហើយចោលទៅ។ទន្ទឹមនឹងមានការសន្យាខ្យល់នេះ ក៏មានការធ្វើជាក់ ស្តែង បានលទ្ធផលពិតៗ ដែរ ។ ករណីនេះ មិនហៅថាសន្យាខ្យល់ទេ ។ គឺថា ហើយធ្វើតែម្តងរឺមួយ មិនថាទេ តែមានផែនការគិតគូរ ដើម្បីអនុវត្តឲ្យបាន  នេះក៏ចាត់ទុកថា ជាអ្នកធ្វើដែរ មិនមែនជាអ្នក សន្យាខ្យល់ទេ ។ ជាមួយគ្នានោះដែរ ប្រធានគណបក្សសង្គ្រោះជាតិ ( CNRP ​) ក៏បានប្រាប់ទៅថ្នាក់ ដឹកនាំ និងសមាជិកបក្សរបស់ខ្លួន កុំនិយាយពីគូរប្រកួតប្រជែងច្រើនពេក ព្រោះធ្វើបែបនេះ គឺ កាត់ បន្ថយការបង្កជម្លោះ ដោយសារគូប្រកួត មិនមែនដឹងតែប្រជាពលរដ្ឋក្នុងប្រទេសទេគឺដឹងនៅទូទាំង ពិភពលោក ។ លោកបញ្ជាក់ថា «ខ្ញុំសុំបងប្អូន មិនបាច់និយាយពីគេច្រើនពេកទេ គិតអំពីរឿងយើង វិញ ។ រឿងគេមិនមែនដឹង តែប្រជាពលរដ្ឋក្នុងប្រទេសទេ ពិភពលោកទាំងមូលដឹងអស់ហើយ អ្នក ណាជាអ្នកណា ។ ចឹងយើងកុំឆ្ងល់ថា គេកើតមកពីណា គេមកដល់ណាហើយ គេនាំទៅណាទៀត ប្រជាពលរដ្ឋខ្មែរ ក៏ដូចពិភពលោកដឹងទាំងអស់ បើចឹងមិនបាច់ទេ »។ លោកបន្តថា៖ « ដើម្បីបន្ថយ ការបង្កជម្លោះ យើងអត់ចង់ឈ្លោះទេ​ យើងអត់ត្រូវការឈ្លោះដែរ គឺ យើងត្រូវការធ្វើដំណើរទៅមុខ ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ» ។

ពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងជាមួយគណបក្សនេះដដែលលោក កឹម សុខា ថាលោកគ្មានពេល ជួបនឹងគណបក្សនយោបាយតូចៗនោះទេ ។ លោកបញ្ជាក់ថា « សមាជិកបក្ស មិនត្រូវរវីរវល់ឆ្លើយ ឆ្លងជាមួយអ្នកដែលមិនទាន់មានកម្រិតប្រកួតជាមួយបក្ស គឺវានាំតែខាតពេលអត់ប្រយោជន៍។ ជួន កាលអ្នកខ្លះ ក្រុមខ្លះ គេចេះតែចង់អោយខ្ញុំឆ្លើយជាមួយគេ ខ្ញុំវាអត់មានពេលឆ្លើយជាមួយគេ ​ព្រោះ មិនមែនគូប្រកួត»។

អត្ថបទ ៖ ចំណាន (១២១)

0 comments:

Post a Comment