Wednesday, March 15, 2017

ក្រសួងមហាផ្ទៃ រកឃើញបេក្ខជន ក្នុងមុខតំណែងមកពីគណបក្សមួយចំនួន ទៅឈរឈ្មោះបោះឆ្នោត

News New: ក្រសួងមហាផ្ទៃ បានរកឃើញបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ទំាងពេញសិទ្ធិ និងបម្រុងមានបេក្ខជនក្នុងមុខតំណែងមកពីគណបក្សនយោបាយ មួយចំនួន បានចូលក្នុងគណបក្សនយោបាយច្រើន ។ នេះបើតាមការអោយដឹងពីសំណាក់ សម្តេច ក្រឡាហោម ស ខេង ឧបនាកយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

យោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៤ ខែមីនា ស្តីពីការអនុវត្តគោលការណ៍ និង នីតិវិធីចំពោះសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ឬ សមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលបានទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ រឺបេក្ខជនបម្រុង សំរាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬ សមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង ក្នុងមុខតំណែងដែលមកពីគណបក្សមួយចំនួន បានទៅឈរ ឈ្មោះ ជាបេក្ខជនពេញសិទ្ធិ ឬបេក្ខជនបម្រុងរបស់គណបក្សមួយទៀត ដែលមិនមែនជាគណបក្ស នយោបាយ ដែលខ្លួនបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នៃគណបក្សនយោបាយ នោះ ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា​ ក្នុងករណីពាក់ព័ន្ធខាងលើនេះ អនុលោមមាត្រា ១៥ និងមាត្រា១៦ នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា ប្រជាពលរដ្ឋម្នាក់ មិនអាចជា​សមាជិកគណបក្សនយោបាយ លើសពីមួយក្នុងពេលតែមួយបានទេ។ ក្នុងករណីដែលបុគ្គល ១រូប ចូលជាសមាជិកគណបក្សនានាយ៉ាងច្រើន សមាជិកក្នុងគណបក្សនយោបាយចុងក្រោយត្រូវចាត់ ទុកជាបានការ ។ ទន្ទឹមនោះ សមាជិកគណបក្សនយោបាយ ត្រូវបាត់បង់សមាជិករបស់ខ្លួន ក្នុង ករណីបានលាឈប់ ឬបានបោះបង់សមាជិកភាព នៃគណបក្សរបស់ខ្លួន។ 
លិខិតបានបញ្ជាក់ថា« ប្រសិនបើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬសមាជិកក្រឹមប្រឹក្សា ក្រុង ស្រុក ខណ្ឌរបស់គណបក្សនយោបាយរបស់គណបក្សមួយ បានទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ ឬ បេក្ខជនបម្រុងរបស់គណបក្សនយោបាយមួយផ្សេងទៀតនោះ​សមាជិកភាពក្នុងគណបក្សនយោ បាយ ចុងក្រោយត្រូវចាត់ទុកជាបានការ ។​ ដូច្នេះសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ឬសមាជិកក្រុម ប្រឹក្សាក្រុង ស្រុក ខណ្ឌ ទំាងនោះនឹងត្រូវបាត់បង់សមាជិកភាព ពីគណបក្សនយោបាយដើមរបស់​ខ្លួន ស្រតាមស្មារតីច្បាប់ស្តីពី គណបក្សនយោបាយ។ ទន្ទឹមនឹងនេះ ផ្អែកតាមមាត្រា១៦ នៃច្បាប់ស្តី ពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងមាត្រា២២ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជជានី ខេត្ត ក្រុង ខណ្ឌការបាត់បង់ សមាជិកភាពពីគណបក្សនយោបាយ នឹងនំាឲ្យសាម៉ីខ្លួនបាត់បង់សមាជិក ភាពពីក្រុមប្រឹក្សាផងដែរ » ។ នៅក្នុងលិខិតរបស់សម្តេច ស ខេង បានលើកឡើងទៀតថា ចំពោះ សមាជិកក្រុមប្រឹក្សា ដែលបានបាត់បង់សមាជិកពីក្រុមប្រឹក្សាឃុំ សង្កាត់ រឺសមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ហើយនោះសាម៉ីខ្លួន នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទៀត ឡើយ។ ទន្ទឹមនេះអង្គភាព រឺមន្ត្រីដែលមានសមត្ថកិច្ចដែលមានសមត្ថកិច្ចពាក់ព័ន្ធ នឹងការគ្រប់គ្រង និងការបើកផ្តល់ប្រាក់ឧបត្ភមរបស់ក្រុមប្រឹក្សានោះ ត្រូវធ្វើការត្រួតពិនិត្យ និងចាប់វិធានការនានា ពាក់ព័ន្ធ និងការបើកប្រាក់ឧបត្ថម្ភរបស់សាម៉ីខ្លួន ស្របទៅតាមគោលការណ៍ និងនីតិវិធី ដែលបាន កំណត់ ។ ការលើកឡើងតាមលិខិតសម្តេចក្រឡាហោម ស ខេង នេះបន្ទាប់ពីគណៈកម្មាធិកាជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.បានប្រកាសទទួលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន១២ ដែលសរុបបេក្ខជនទំាងអស់មានចំនួន ៦១១៦នាក់ នៅទូទាំងប្រទេស ។ ហើយសម្រាប់ ការបោះឆ្នោត ឃុំ សង្កាត់ ខាងមុខនេះ មានគណបក្សនយោបាយ ចំនួនពីរ បានដាក់បេក្ខជនឈរ ឈ្មោះរបស់ខ្លួនគ្រប់ឃុំ សង្កាត់ នៅទូទំាងប្រទេស គឺមាន គណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ គឺ ១៦៤៦ ឃុំ/ សង្កាត់ ។

លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ បានលើកឡើងក្នុងពិធីជួបជុំជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅទីស្នាក់ការកណ្តាលគណ បក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០១៧ ថា គណបក្សសង្គ្រោះជាតិ បានដាក់បេក្ខភាព ទូរទំាង ឃុំ សង្កាត់ ១៦៤៦ ឃុំ សង្កាត់ ដែលជាប្រវត្តិសាស្ត្ររបស់បក្សប្រឆំាង ក្នុងការប្រកួតប្រជែង ជាមួយបក្សកាន់អំណាច ។ ជាមួយគ្នានោះដែរ លោកក៏បានព្រមានថា នឹងដកសមាជិកប្រឹក្សា ឃុំ សង្កាត់ ណាដែលទទួលបានតួនាទីហើយ មិនបង់លុយចូលបក្ស ។ លោក យឹម សុវណ្ណ បានថ្លែង យ៉ាងដូច្នេះថា«ខ្ញុំជឿថាថ្នាក់ដឹកនាំឃុំសង្កាត់នៅរាជធានីភ្នំពេញ នឹងចាប់ដៃគ្នាធ្វើការគោរពសេចក្តី សម្រេចរបស់បក្ស របស់ក្រុម ឲ្យបានត្រឹមត្រូវធ្វើសកម្មភាពបង់ថវិការាល់ភ្នាក់ងារនេះជាកាតព្វកិច្ច យើង ត្រូវធ្វើបន្ត ហើយសូមកុំបានតួនាទី បានកៅអីហើយ ស្អីក៏មិនធ្វើ លុយក៏មិនបង់ ភ្នាក់ងារ ក៏រក មិនបាន ពួកយើងខ្ញុំរក្សាសិទ្ធិនៅក្នុងការពិនិត្យមើល បេក្ខភាពទាំងអស់នោះឡើងវិញ »។ ជាមួយ គ្នានោះដែរ លោកលោក យឹម សុវណ្ណ ក៏បានទទួលស្គាល់ថា គណបក្សប្រឆាំង បានជួបផលវិបាក ក្នុងការរៀបចំបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ / សង្កាត់ នៅមូលដ្ឋានរាជ ធានីភ្នំពេញផងដែរ ។ លោកថា៖ «នៅរាជធានីភ្នំពេញនេះ ការរៀបចំបេក្ខជន គឺមានការលំបាក ខ្លាំងមែនទែន ខ្ញុំទទួលស្គាល់ ខុសពីខេត្តដទៃ ពីព្រោះពីខេត្តមួយទៅខេត្តមួយ មានស្ថានភាព មាន ប្រវត្តិ ខុសៗគ្នា អញ្ចឹងហើយបានជា នៅរាជធានីភ្នំពេញនេះ មានការលំបាកបន្តិច»៕

អត្ថបទ ៖ ចំណាន (១២២)

0 comments:

Post a Comment