Tuesday, March 28, 2017

សូមស្តាប់ពលរដ្ឋ រអ៊ូរទាំ ជុំវិញបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅទីក្រុងភ្នំពេញ

News New : បញ្ហាស្ទះចរាចរណ៍នៅតែជាជំងឺសង្គមកម្ពុជា ជារៀងរាល់ថ្ងៃ ពិសេសផ្លូវធំៗមួយចំនួន នៅក្នុងក្រុងភ្នំពេញ គឺតែងតែមានការកកស្ទះចរាចរណ៍ជាប្រចាំ ។ ចំពោះពេលវេលា ដែលមានការ កកស្ទះជាប្រចាំ គឺម៉ោងដែលបងប្អូនប្រជាពលរដ្ឋយើង រៀបចេញដំណើរទៅធ្វើការ និងពេលដែល ពួកគាត់ចេញពីធ្វើការវិញ ។

លោក អ៊ុក រ៉ាវិន បុគ្គលិកនៅទូរគមនាគមន៍កម្ពុជា បានលើកឡើងថា លោក តែងតែចំណាយពេល យ៉ាងតិចបំផុត៣០នាទីសម្រាប់ធ្វើដំណើរមកកន្លែងធ្វើការ។ លោកមានការធុញថប់នៅពេលដែល ឃើញការកកស្ទះជារៀងរាល់ថ្ងៃបែបនេះ។ ហើយការកកស្ទះចរាចរណ៍រាល់ថ្ងៃនេះ គឺបណ្តាលមក ពីកត្តាផ្សេងៗដូចជា ៖ ការបើកបរមិនគោរពច្បាប់ កត្តាកំណើនយានយន្តគ្រប់ប្រភេទ  ការមិនដាក់ ភ្លើងស្តុបនៅតាមផ្លូវបំបែកមួយចំនួន ការបើកបរលើផ្លូវអាទិភាព  ម៉ូតូបើកលើផ្លូវរថយន្ត ឬ  រថយន្ត បើកលើផ្លូវម៉តូ ជាដើម ។ ដោយឡែក កញ្ញា សុត ស្រីទាវ និស្សិតនៃសាកលវិទ្យល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការកកស្ទះរាល់ថ្ងៃជាបញ្ហាមួយដែលយើងអាចហៅបានថា ជាជំងឺសង្គមមួយ។ កញ្ញបន្ថែមថា បើយើងនាំគ្នាគោរពច្បាប់ម្នាក់ៗ ប្រហែលជា មិនសូវជាមានការកក់ស្ទះប៉ុន្មានទេ តែ ម្នាក់ៗមិនគោរពច្បាប់ទេ ហើយក៏មានឡានដឹកទំនិញប្រភេទធំៗមួយចំនួន បើកបរចូលក្នុងក្រុង នៅពេលមមា ញឹក​ផងដែរ។ កញ្ញាអំពាវនាវអោយប្រជាជនម្នាក់ៗ នាំគ្នាច្បាប់ចរាចរណ៍អោយបាន ត្រឹមត្រូវ៕



 អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment