Monday, March 20, 2017

តំណាងរាស្ត្រវ័យក្មេង ស សុខា ស្នើឱ្យពលរដ្ឋយកពេល ១០នាទីក្នុងមួយថ្ងៃ...

News New : តំណាងរាស្ត្រវ័យក្មេង មកពីគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលព្រៃវែង លោក ស សុខា បានស្នើសុំអោយប្រជាពលរដ្ឋទាំងអស់ យកពេល ១០នាទី ក្នុងមួយថ្ងៃ ដើម្បីគិតពីគណបក្ស ប្រជាជនកម្ពុជា ថាតើមួយថ្ងៃៗគណបក្សប្រជាជនកម្ពុជា បានធ្វើអ្វីខ្លះជូនប្រជាពលរដ្ឋ និងប្រទេស ទាំងមូល ? ហើយធ្វើការប្រៀបធៀបទៅគណបក្សសង្គ្រោះជាតិវិញ តើមួយថ្ងៃៗគណបក្សនេះ បាន បានធ្វើអ្វីខ្លះជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ? លោក ស សុខា ថ្លែងបែបនេះ ក្នុងឱកាស ដែលលោក និងភរិយា អញ្ជើញជាអធិបតីពិធីបុណ្យឆ្លងក្លោងទ្វារ របង និងសមិទ្ធផលនានា នៅក្នុង វត្តសុវណ្ណឧទ្យាន ( វត្តវាលរបង ) ស្ថិតនៅភូមិវាលរបងក្រោម ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧ ។

ការលើកឡើងរបស់អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះ ក្នុងគោលដៅបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី និងសិស្សានុសិស្សប្រមាណ ៩០០នាក់ ដែលបានចូលរួមពិធីបុណ្យឆ្លងនេះ  អោយ បានយល់អំពីអ្នកនយោបាយ ក៏គណបក្សនយោបាយ នៅកម្ពុជា ។  លោក ស សុខា បន្តថា  ប្រមុខ ដឹកនាំគ្រប់លំដាប់ថ្នាក់  តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជាទាំងមូល បាន និងកំពុងខិតខំធ្វើគ្រប់យ៉ាងជូនប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់ពេលឈប់ឈរដូចជា៖ ការ កសាងវត្តអារាម មន្ទីរពេទ្យ ផ្លូវថ្នល់​ ស្ពាន តបណ្តាញអគ្គិសនី នាំវិនិយោគទុនមកបណ្តាក់ទុនដើម្បី បង្កើនការងារជូនពលរដ្ឋ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋ ពិសេស​ គឺរក្សាបាន នូវសន្តិភាពពេញបរិបូរជូនជាតិមាតុភូមិ ។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ បែរជាបងប្អូនទៅចាញ់ឃោស នាបោកបញ្ជោតពីអ្នកនយោបាយ និងគណបក្សខ្លះ ដែលមិនបានធ្វើអ្វីសោះ គ្រាន់មកនិយាយ និង សន្យាចោលៗ មិនដែលធ្វើទៅវិញ។ ដូច្នោះហើយ លោក ស សុខា ស្នើអោយពលរដ្ឋទាំងអស់ ក្នុង មួយថ្ងៃៗ យកពេល ១០នាទី មកគិតមើល ថាតើគណបក្សប្រជាជនកម្ពុជា បានធ្វើអ្វីខ្លះ?

បញ្ជាក់ : ក្នុងពិធី បុណ្យឆ្លងក្លោងទ្វារ របង និងសមិទ្ធផលនានា  នៅវត្តសុវណ្ណឧទ្យាន  ដែលរៀបចំ ដោយក្រុមការងារ សសយក ចុះជួយស្រុកពាមជរ សហការណ៍ជាមួយព្រះសង្ឃ  គណ:កម្មការវត្ត និង សសយក ស្រុកពាមជរ ព្រមទាំងអាជ្ញាធរដែនដី នោះដែរ លោក ស សុខា  បានប្រគេនព្រះគ្រូ ចៅអធិការវត្តនូវបច្ច័យចំនួន ៤ ០០០ ០០០រៀល យាយជីតាជី ១២៥នាក់ ដែលម្នាក់ៗគឺទទួលបាន ក្រមា ១សំរាប់ និងថវិកា ១ ០០០០រៀល ប្រគេនព្រះសង្ឃជយន្តោ ៥អង្គ ក្នុងមួយអង្គ មាន  ស្លាដក ១សំរាប់ និងបច្ច័យ ៥០ ០០០រៀល ។ លើសពីនេះទៅទៀត លោក ស សុខា និងភរិយា បានសន្យា នឹងប្រមែប្រមូលថវិកាពីក្រុម ការងារ និងថវិកាផ្ទាល់ ជួយសងថ្លៃជាង  ដែលវត្តនៅជំពាក់ជាង មួយ ម៉ឺនដុល្លារ ថាយ៉ាងហោចក៏បាន ៥ ទៅ ៦ពាន់ដុល្លារដែរ។ ដោយឡែក បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី និងសិស្សានុសិស្ស ដែលបានចូលរួមទាំង ៩០០នាក់ ក៏ទទួលបាននូវអាហារសាមគ្គីថ្ងៃត្រង់ គឺ នមបញ្ចុកសំលខ្មែរ ដែលឧបត្ថម្ភដោយលោក ស សុខា និងភរិយា ផងដែរ៕
























 អត្ថបទ ៖ ឡាង បូរិន

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 070 855 456 / 068 855 456 / 085 855 456 ក្នុងតំលៃពិសេស!
                                             ​ផ្ទះសំណាក់ ស្លឹកមាស សេវាកម្មល្អ តំលៃសមរម្យ


          មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអន្តរជាតិ ស៊ីអាយអិល និងក្រុមហ៊ុន ស៊ីអាយអិល ត្រូវការ ជ្រើសរើសសិក្ខាកាមទាំងពីរភេទ ដើម្បីបំរើការងារនៅប្រទេសជប៉ុន ដោយស្របច្បាប់ជាច្រើននាក់ បន្ទាន់!
ព័ត៌មានលំអិត ៖ សូមស្តាប់វិទ្យុបេះដូងខ្មែរ FM99.30 ម៉ោង 9-10យប់ ក្នុងកម្មវិធី "មេឃពណ៌ខៀវ" រឺ ទូរស័ព្ទទៅកាន់លេខ  : 015 617 617 / 090 617 617











0 comments:

Post a Comment