Wednesday, March 8, 2017

លោក ឈឹម ផាន់ណា ប្រគល់សេចក្តីសំរេចទទួលស្គាល់ក្រុមការងារ សសយក ចុះជួយស្រុកពាមជរ

News New : នាព្រឹកថ្ងៃទី៨ ខែមីនា ម្សិលម៉ិញនេះ ក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ខេត្ត ព្រៃវែង បានរៀបចំបើកកិច្ចប្រជុំប្រចាំខែកុម្ភ: និងលើកទិសដៅការងារខែមីនា ឆ្នាំ២០១៧ក្រោមការ ដឹកនាំដោយលោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ នៅទីស្នាក់ ការកណ្តាល សសយក ខេត្តព្រៃវែង (3G) ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ឈឹម ផាន់ណា ក៏បានប្រគល់ជូនលិខិតទទួលស្គាល់សមាជិកក្រុម ការងារចុះជួយស្រុកពាមជរ និងប្រកាសបែងចែកតួនាទីក្រុមការងារចុះជួយឃុំទាំង១០ទូទាំងស្រុក ពាមជរ ។ លើសពីនេះទៅទៀត លោក ឈឹម ផាន់ណា ក៏បានធ្វើការវាយតំលៃលទ្ធផលការងារចុះ ជួយតាមទាំង១០ បន្ទាប់ពីធ្វើការបែងចែកអស់រយ: ២០ថ្ងៃ កន្លងមក ហើយជាលទ្ធផល គឺ ក្រុមការ តាមឃុំ ចុះធ្វើសកម្មភាពមនុស្សធម៌ បានចំនួន ៥ឃុំ ហើយ។ ចំពោះការងារចុះជួយតាមឃុំនេះដែរ ជាទិសដៅ ក្រុមការងារនេះ នឹងបន្តចុះធ្វើសកម្មភាព នៅសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ចំនួន ៥ ឃុំទៀត។



































អត្ថបទ ៖ បូរិន

0 comments:

Post a Comment