Tuesday, March 28, 2017

លោកស្រី លាង ស្រឺ និងលោកស្រី ហ៊ន ចាន់ឌី លើកឡើងស្រដៀងគ្នា ពីមន្ទីរពេទ្យគន្ធបុប្ផា

News New :  កុមារកម្ពុជាជាច្រើននាក់ ក្នុងមួយថ្ងៃៗ តែងតែមករកការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា មិនថា ជំងឺធ្ងន់ រឺស្រាលនោះឡើយ ព្រោះតែឪពុកម្តាយទាំងនោះ មានជំនឿលើមន្ទីរពេទ្យនេះ។

លោកស្រី លាង ស្រឺ អញ្ជើញមកពីខេត្តកំពង់ចាម បានលើកឡើងថា បានជាលោកស្រី ជឿទុកចិត្ត ដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះតែងតែយកចិត្តទុកដាក់ដល់កុមារ ដែលមានជំងឺ ហើយ បានពិនិត្យ និងព្យាបាលដោយអត់គិតថ្លៃ។  ក្មេងដែលមកមន្ទីរពេទ្យនេះ ព្យាបាលទៅ ដឹងជាតែម្តង មិនមានការឈឺឡើងវិញឡើយ នៅពេលទៅដល់ផ្ទះ ។ លោកស្រី បន្ថែមថា វេជ្ជបណ្ឌិតនៅគន្ធបុប្ផា មានជំនាញច្បាស់លាស់ ហើយមានការរុះរាយរាក់ទាក់ ព្រមទាំងតាមដានដល់កុមារ ដែលមានជំងឺ ដែលមកទទួលសេវាសុខភាពពីមន្ទីរពេទ្យនេះ ។ ក្រៅពីនេះ សម្រាប់អនាម័យ និងមានផាសុកភាព មិនចាញ់ពេទ្យឯកជនប៉ុន្មាននោះទេ ។ ដោយឡែក លោកស្រី ហ៊ន ចាន់ឌី ដែលបានអញ្ជើញមកពី ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំវិញ បានលើកឡើងស្រដៀងនឹងលោកស្រី ស្រឺ ដែរ។ប៉ុន្តែលោកស្រី បាន​ បញ្ជាក់បន្ថែមថា លោកស្រីតែងតែមកទទួលសេវាសុខភាពពីមន្ទីរពេទ្យគន្ធបុប្ផា នៅពេលដែលកូន គាត់មានបញ្ហាសុខភាព ។ គាត់បន្តថា ពេលមកដល់ពេទ្យនេះ  កូនគាត់ដឹងថា ជាតែម្តង  ហើយការ ប្រើប្រាស់ពាក្យសម្តីរបស់ពេទ្យនៅទីនេះ គឺ សមរម្យ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺទៀតផង ។

បើយោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា សំរាប់ឆ្នាំ២០១៦ ទទួលព្យាបាលជំងឺកុមារបាន ជាង ៨០ ម៉ឺននាក់ ក្នុងនោះកើនបាន ១២% បើប្រៀបធៀបទៅឆ្នាំ២០១៥៕



អត្ថបទ ៖ សារ៉ន



0 comments:

Post a Comment