Monday, March 27, 2017

ជនជាតិវៀតណាម ៤នាក់ ត្រូវសមត្ថកិច្ចខ្មែរចាប់ពីបទចូលកាប់បំផ្លាញព្រៃឈើ

News New : មន្រ្តី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ ស្រែ​ពក ​បាន​ចាប់​ជន​ជាតិ​វៀត​ណាម ​ចំនួន​ ៤​នាក់​កាល​ពី​ម៉ោង​១១ និង​៥០​នាទី ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៧នេះ  ពី​បទ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ នៅ​ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ ស្ថិត​ក្នុង​ភូមិ​កោះ​ម្យើល ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី ​។

ក្នុង​ប្រតិបត្តិ​ការ​នេះ សមត្ថកិច្ច​ជំនាញ បាន​ប្រមូល​វត្ថុ​តាង​ល្មើស រួម​មាន រណារ​យន្ត​៣​គ្រឿង​, ម៉ូតូ​៤​គ្រឿង​ និង​ឈើ​ប្រភេទ​លេខ​១ (​សុក្រំ និង​ផ្ចឹក​) ចំនួន​២០​ដើម​ ដែល​ពួក​កាប់​រំលំ។ វត្ថុ​តាង​ទាំង​នេះ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ ឯ​មនុស្ស​ល្មើស​វិញ បញ្ជូន​តាម​ជំនាញ​ចាត់​នីតិវិធី​តាម​ច្បាប់​។

ទាក់​ទង​នឹង​បទ​ល្មើស​ព្រៃឈើ​នេះ​ដែរ ប៉ុន្មាន​ថ្ងៃ​មុន​គណៈកម្មាធិការ​ជាតិ​បង្រ្កាប​បទ​ល្មើស​ធនធាន​ធម្មជាតិ បាន​កោះ​ហៅមេបញ្ជា​ការ​ទាំង​អស់​ក្នុង​ខេត្ត​នេះ និង​ស្នង​ការ​មក​បំភ្លឺ​ តែ​ក្រោយ​មក​មិន​ដឹង​លទ្ធផល​បែប​ណា​ទេ​៕

អត្ថបទ ៖ បូរិន



0 comments:

Post a Comment