Monday, March 27, 2017

លោក កឹម សុខា អះអាងថា គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា អ្នកគាំទ្រប្រកៀកប្រកិតគ្នា

News New : ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ នាពេលខាងមុខនេះ  មានការចាប់អារម្មណ៍ យ៉ាងខ្លំាង ដោយសារកម្លាំងអ្នកគំាទ្រប្រកៀកប្រកិតគ្នា។លោក កឹម សុខា បានសសេរលើបណ្តាញ សង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ ២៧-មីនា-២០១៧នេះក្នុងពិធីផ្សព្វផ្សាយគោលនយោយគណបក្ស នៅ ខេត្តបន្ទាយមានជ័យថា “កម្ពុជា គឺជារបស់ខ្មែរយើងទាំងអស់គ្នា"។លោកបញ្ជាក់ថា«ការបោះឆ្នោត ឆ្នាំ២០១៧ និង ឆ្នាំ២០១៨ នេះ  នឹងនាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងប្រជាពលរដ្ឋខ្មែរ ទាំង សហគមន៍អន្ដរជាតិ ។ ដោយហេតុថា គូប្រកួតពិតប្រាកដមួយគូ ដែលមានកម្លាំងប្រកៀកប្រកិតគ្នា គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា»។លោកបន្ថែមថា ចំពោះការប្រកួតប្រជែង គ្នានេះ ទោះបីជាគណបក្សណាចាញ់ ឬ ឈ្នះក៏ដោយ ក៏យើងនៅតែជាខ្មែរ ។ ទឹកដីកម្ពុជានេះ គឺជា របស់យើងទាំងអស់គ្នា ។ ដូច្នេះ យើងត្រូវធ្វើអ្វីៗ ដើម្បីសេចក្ដីសុខចម្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នា៕

អត្ថបទ ៖ ចំណាន(១២៩)


0 comments:

Post a Comment