Thursday, March 9, 2017

ហេតុផលមួយចំនួន ដែលធ្វើឱ្យខ្សែភាពយន្តខ្មែរ មិនរីកចំរើន ???

News New : យើងសង្កេតឃើញថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យទូរស្សន៍ក្នុងស្រុកទាំងអស់ចូលរួមលើកកំពស់វិស័យសិល្ប:ភាពយន្តខ្មែរ ដោយរួមគ្នាធ្វើ ការចាក់បញ្ជាំងខ្សែភាពយន្តខ្មែរ ចន្លោះពីម៉ោង ៧យប់ ដល់ ៩យប់ នាពេលកន្លងទៅ ផលិតករភាព យន្តមួយចំនួន បានលើកឡើងពីផលវិបាកក្នុងការផលិតខ្សែភាពយន្តនេះ ព្រោះមានបញ្ហាប្រឈម មួយចំនួន ជាឧបសគ្គ នៅក្នុងដំណើរការនោះ រួមមាន ៖
១.ការបង់ពន្ធជូនរដ្ឋ ១៥% នៃការចំណាយថតសរុប មុនចាប់ផ្តើមការថត ។ ជាឧទាហរណ៍៖ បើក្នុង ការចំណាយថត អស់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ផលិតករត្រូវបង់ជូនរដ្ឋស្មើនឹង ១ម៉ឺន ប្រាំពាន់ ដុល្លារសហរដ្ឋអាមេរិក បាត់ទៅហើយមិនទាន់បានថតផង។
២.ពេលខ្លះពិបាកក្នុងការស្នើសុំទីតាំងថត ។
៣.ខ្វះធនធានតួសំដែង និងតួសំដែងមិនសូវប៉ិនប្រសព្វក្នុងការសំដែង ព្រោះពុំមានសាលាបង្រៀន សំដែងត្រឹមត្រូវ ចេះតែចូលថតតៗគ្នា និងបក្សពួក ជាដើម។
៤.ចំណាយផ្សេងៗទៀត ដូចជា ៖ ការជួលតួសំដែង អាហារ  រថយន្តធ្វើដំណើរ  ទីតាំង  សំភារ:ប្រើ ប្រាស់ ។ល។
៥.ពេលថតចប់ បើត្រូវយកទៅបញ្ជាំងនៅតាមរោងកុន ត្រូវចំណាយអោយទៅរោងកុនពី ៤០% ទៅ ៥០% នៃចំនួនអ្នកចូលទស្សនា ត្រូវបង់ពន្ធជូនរដ្ឋទៀត ១០% នៃចំណូលពីការលក់សំបុត្រ ភ្នាក់ងារ ផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុ ជាដើម ។
តាមរយ:ការចំណាយទាំងនេះ តើផលិតករទាំងឡាយ គាត់នៅសល់ប្រាក់ចំណេញប៉ុន្មានទៅ ? បើ ទោះបីជាកន្លងមក រាជរដ្ឋាភិបាល បានកាត់មិនអោយបង់ពន្ធ​ នៃការចាក់បញ្ជាំង ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ក៏ដោយ ក៏វាមិនទាន់គ្រប់គ្រាន់សំរាប់ផលិតករដែរ។

ឆ្លងតាមផលលំបាកខាងលើនេះ បើចងើលើកកំពស់វិស័យសិល្ប:ភាពយន្តខ្មែរ អោយកាន់រីកចំរើន នោះ មានតែរដ្ឋាភិបាល បើអាច សូមកាត់បន្ថយការបង់ពន្ធជូនរដ្ឋ ឬមិនបាច់អោយមានការបង់ពន្ធ តែម្តងរឹតតែប្រសើរ ។ លើសពីនេះទៅទៀត ក្រសួងស្ថាប័នពាក់ព័ន្ធ គួរបន្ថែមមុខវិជ្ជារៀននៅមហា វិទ្យាល័យ គឺជំនាញផលិតខ្សែភាពយន្ត ដើម្បីបណ្តុះបណ្តាលធនធានមនុស្សយើងអោយកាន់ច្រើន បន្តទៀត ស្របពេល ដែលប្រមុខរាជរដ្ឋាភិបាល សាងសង់សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្ប:ថ្មី ដែលមានទំហំដ៏ធំនោះ៕

អត្ថបទ ៖ រស្មី



0 comments:

Post a Comment