Thursday, March 23, 2017

សម្តេច ស ខេង អនុញ្ញាតឱ្យតំណាងគណបក្សសង្គ្រោះជាតិ ជួបតំណាងក្រសួងមហាផ្ទៃ ក៏ប៉ុន្តែ...

News New : សម្តេចក្រឡា ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ជួបពិភាក្សាជាមួយខាងគណបក្សសង្គ្រោះជាតិ ហើយ ។ ប៉ុន្តែមិន និយាយពីទម្រង់នយោបាយនោះទេ ។ នេះបើតាមការអោយដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ នាព្រឹកថ្ងៃទី ២៤ ខែមីនានេះថា សម្តេចក្រឡាហោម ស ខេង បានចាត់តាំងឱ្យតំណាងម្នាក់របស់ក្រសួងមហាផ្ទៃ ដើម្បីជួបពិភាក្សាជាមួយគណបក្សប្រឆាំង ពាក់ព័ន្ធនឹងករណីធ្វើសមាជរៀបចំក្បាលម៉ាស៊ីនថ្មីរបស់ បក្សខុសលក្ខន្តិកៈ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ។ ការចាត់តាំងតំណាងនេះ បានធ្វើ ឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានរៀបចំលិខិតផ្លូវការមួយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ដើម្បីសុំជួបសម្តេចក្រឡាហោម ស ខេង ពន្យល់អំពីការរៀបចំសមាជរបស់ខ្លួន កាលពីដើមខែមីនា ដែលលិខិតរបស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងគឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានជូនដំណឹងថា សមាជរបស់គណបក្សសង្រ្គោះជាតិ រើសតាំងប្រធាន និងអនុប្រធានថ្មី ខុសលក្ខន្តិកៈនោះ។ ហើយ ក្រសួងនេះ ក៏ស្នើឱ្យគណបក្សសង្រ្គោះជាតិ ដូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបំរើ រាស្រ្ត» ផងដែរ។

លោក ខៀវ សុភ័គ បានបញ្ជាក់ថា « គាត់ធ្វើលិខិតមកថាសុំជួបចរចា យើងមិនមែនជាគូរទំនាស់ទេ គួរឲ្យសោកស្តាយ ។ ក្រសួងមហាផ្ទៃ មិនមែនជាគូរទំនាស់ទេ  គ្រាន់តែពិនិត្យឃើញលក្ខន្តិកៈទេ ។ ការជួបជួបបាន សម្តេច អនុញ្ញាតឲ្យជួប។ ប៉ុន្តែជួបត្រឹមកម្រិតជំនាញ មិនមែនជាកម្រិតនយោបាយ ទេ»។ លោកបានឲ្យដឹងថាអ្នកដែលត្រូវសម្តេច ស ខេង អនុញ្ញាតឲ្យជួបពិភាក្សា ជាមួយភាគីគណ បក្សសង្គ្រោះជាតិ គឺលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ ដែលការជួបនោះ គឺជាជំនួបថ្នាក់បបច្ចេកទេស មិនមាននៅក្នុងក្របខណ្ឌនយោបាយនោះទេ។

អ្នកនំាពាក្យក្រសួងមហាផ្ទៃ  បានឲ្យដឹងដែរថា ជំនួបពិភាក្សាធ្វើនៅក្រសួងមហាផ្ទៃ  ដើម្បីណែនាំពី និតិវិធីអោយបានច្បាស់លាស់ ។ យ៉ាងណាក្តីលោកថា ខ្លឹមសារដែលក្រសួងមហាផ្ទៃ បានចេញជូន គណបក្សសង្គ្រោះជាតិ នោះគឺនៅរក្សាដដែល។សូមជម្រាបថា ការដែលសម្តេច ស ខេង អនុញ្ញាត ឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិ នេះ ធ្វើបន្ទាប់ពីលោក យឹម សុវណ្ ណប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ បានដាក់លិខិតមួយច្បាប់ ទៅសម្តេច ស ខេង ដើម្បីស្នើសុំឲ្យតំណាងគណបក្សសង្គ្រោះជាតិ ជួបជាមួយសម្តេចក្រឡាហោម ស ខេង ឬតំណាងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមីនា ។ លោក យឹម សុវណ្ណ បានបញ្ជាក់ក្នុង លិខិតថា « ខ្ញុំសូមជម្រាបជូន សម្តេចក្រឡាហោម ជ្រាបថា ខ្ញុំបានទទួលរួចហើយ នូវលិខិត របស់ សម្តេចដែលបានផ្ញើមកគណបក្សសង្គ្រោះជាតិ លេខ៤៨០ សជណចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ។គណបក្សសង្គ្រោះជាតិ នឹងចាត់តំាងតំណាងចំនួន៥រូប ទៅពិភាក្សាជាមួយក្រសួងមហាផ្ទៃ ដើម្បី រកដំណោះស្រាយ»។

យ៉ាងណាក្តីចំពោះសំណើនេះ គណបក្សសង្គ្រោះជាតិ គឺមិនបានបញ្ជាក់ពីឈ្មោះ អ្នកដែលត្រូវមក ពិភាក្សាគ្នានោះទេ ។ ជាងនេះគម្រោងជំនួបនេះ ក្រោយសម្តេចក្រឡាហោម ស ខេង បានសសេរ លិខិតទៅកាន់លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណបក្ស សង្គ្រោះជាតិ ស្តី ពីការជូនដំណឹងអំពីលទ្ធផល នៃសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ មីនា ឆ្នាំ២០១៧ ថាផ្ទុយពីនិងប្រការ ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្ស ។ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា « ខ្ញុំសូមជម្រាបជូនលោកប្រធានគណៈកម្មាធិការប្រតិបតិ្តជ្រាបថា ក្រសួងមហាផ្ទៃ បាន ទទួលរួចហើយនូវលិខិតជូនដំណឹងអំពីលទ្ធផល នៃសមាជវិសាមញ្ញ របស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ ពាក់ព័ន្ធនឹងករណីនេះ បើផ្អែកតាមលក្ខនិ្តកៈរបស់គណបក្ស ដែលបាន តម្តល់ទុកនៅក្រសួង មហាផ្ទៃចុះថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៣ សមាជិកវិសាមញ្ញបោះឆ្នោតជ្រើស តំាងលោក កឹម សុខា ធ្វើជាប្រធាន រួមនឹងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ជាអនុប្រធាន នៃគណបក្សសង្គ្រោះជាតិ គឺបានអនុវត្តផ្ទុយ និងប្រការ៤៧ ត្រេទី២ នៃលក្ខ ន្តិកៈគណបក្ស ដោយអាណត្តិ នៅសល់មានរយៈពេលតិចជាង ១៨ខែ  គិតត្រឹមកាលបរិច្ឆេទដែល លោក សម រង្ស៊ី បានលាលែងពីតំណែងជា ប្រធានគណបក្ស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ » ។ ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃ បានស្នើឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការដកចេញ នូវចំណង ជើរ « ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលមានចែងនៅក្នុងគោលនយោបាយ អាទិភាព ៥ចំណុច របស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ឬ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយសារចំណងជើងនេះ មានខ្លឹមសារ គឺវាផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ពិសេសរបបប្រជាធិបតេយ្យ សេរីពហុបបក្សនៅ កម្ពុជា និងគោលការណ៍នៃ ប្រព័ន្ធបោះឆ្នោតសមាមាត្រ៕

 អត្ថបទ ៖ ចំណាន (១២៨)

0 comments:

Post a Comment