Monday, March 20, 2017

រដ្ឋមន្ត្រី ៣រូប នឹងត្រូវផ្លាស់ប្តូរ ! ក្នុងនោះលោក ហ៊ុន ម៉ានី នឹងទៅកាន់ជារដ្ឋមន្ត្រីក្រសួង...

News New : ថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ  News New សូមធ្វើបទវិភាគខ្លីមួយ ដែលនិយាយអំពី រដ្ឋមន្ត្រី ៤រូប អាចនឹងត្រូវផ្លាស់ប្តូរក្រសួង បន្ទាប់សម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាពនេះ ហើយ ក្នុងនោះដែរ តំណាងរាស្ត្រវ័យក្មេង លោក ហ៊ុន ម៉ានី ក៏នឹងត្រូវទៅកាន់ជារដ្ឋមន្ត្រីមួយដែរ។

បន្ទាប់ពីសម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាព កាលពីពេលថ្មីៗនេះទីស្តីការគណ:រដ្ឋមន្ត្រី  ក៏មិនមានរដ្ឋមន្ត្រី ទទួលបន្ទុក មានតែរដ្ឋមន្ត្រីស្តីទី គឺឯកឧត្តម ប៊ិន ឈិន ដែលរាជរដ្ឋាភិបាល តែង តាំងបណ្តោះអាសន្នជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី ជំនួសស្តេចវិបុលបញ្ញា សុខ អាន ។ បើតាមស្ថានការណ៍បច្ចុប្បន្ននេះ និងការធ្វើកំណែទំរង់ប្រកបដោយជោគជ័យ របស់រាជរដ្ឋា ភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន រដ្ឋមន្ត្រី៤រូប នឹងអាចត្រូវផ្លាស់ប្តូរក្រសួង និងចូលកាន់តំណែង ក្នុងនោះរួមមាន ៖
១.ឯកឧត្តម ប្រាក់ សុខុម រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិ នឹងអាចប្តូរទៅកាន់ ជារដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន​ ។
២. ឯកឧត្តម អ៊ួន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងអាចប្តូរទៅកាន់ជារដ្ឋមន្ត្រី  ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ជំនួសឯកឧត្តម ប្រាក់ សុខុន ។
៣.ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងអាចប្តូរទៅកាន់ជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួសឯកឧត្តម អ៊ួន ព័ន្ធមុនីរ័ត្ន ។
៤.ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នឹងអាចទៅកាន់ជា រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវ ជន និងកីឡា ជំនួសឯកឧត្តម ហង់ ជួនណារ៉ុន ។

ការវិភាគរបស់ News New ខាងលើនេះ ពុំមែនមានន័យថា រដ្ឋមន្ត្រីនីមួយៗ  ដែលនឹងអាចផ្លាស់ប្តូរ កាន់ការងារមិនកើតនោះទេ ព្រោះតាមពិតទៅ ពួកគាត់កាន់ការងារបានល្អណាស់ គ្រាន់តែកំណែ ទំរង់លើកមុននោះ អាចថា រដ្ឋមន្ត្រីខ្លះមិនសូវចំជំនាញ បទពិសោធ និងវ័យប៉ុណ្ណោះ។ ក្នុងនោះ បើ យើងនិយាយពី ឯកឧត្តម​ ប្រាក់ សុខុន បើកាន់ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី  គឺ ត្រូវ ជាងកាន់ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លងតាមបទពិសោធការងារ ដែលក្រសួងនេះ ត្រូវការទំនាក់ទំនងអន្តរជាតិខ្លាំង ។ ចំណែកឯ ឯកឧត្តម អ៊ួន ព័ន្ធមុនីរ័ត្ន  ទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាន់តែត្រូវទៅទៀត ព្រោះឯកឧត្តម មានទំនាក់ ទំនងអន្តរជាតិខ្លាំង និងដឹងច្បាស់ពីស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិចច្បាស់ ។ ដូច្នោះ បើឯកឧត្តម ទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នោះវិស័យការទូត រឹតតែល្អប្រសើរ និង អាចសំរេចរាល់ស្ថានការណ៍ទាក់ទងទៅនឹងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជាមួយអន្តរជាតិ  បានយ៉ាងលឿន ផងដែរ។ ចំពោះឯកឧត្តម ហង់ ជួនណារ៉ុន បន្ទាប់ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួួយ រយ: គឺឯកឧត្តម បាន និងកំពុងកែទំរង់វិស័យអប់រំនេះ បានយ៉ាងល្អប្រសើរ  ធ្វើឱ្យវិស័យនេះ ផ្លាស់ ប្តូរទាំងការយកចិត្តទុកដាក់ក្នុងការបង្រៀនរបស់គ្រូ ជាពិសេសគុណភាពសិស្សប្រលងយកសញ្ញា បត្រទុតិយភូមិ ( បាក់ឌុប ) ទទួលបានគុណភាពល្អទាំងក្នុងប្រទេស និងឆាកអន្តរជាតិ ។ ឯកឧត្តម ហង់ ជួនណារ៉ុន ជាមនុស្សម៉ត់ចត់នឹងការងារ ។ ប៉ុន្តែបើនិយាយពីបទពិសោធការងារវិញ ឯកឧត្តម ពីមុនធ្លាប់បំរើនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាច្រើនឆ្នាំមកហើយ។ដូច្នោះ បើនិយាយពីបទ ពិសោធវិញ ផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ កាន់តែខ្លាំងថែមទៀត។

ដោយឡែក ចំពោះឯកឧត្តម ហ៊ុន ម៉ានី វិញ គឺជាថ្នាក់ដឹកនាំយុវជនមួយរូប ដែលបានដឹកនាំយុវជន ខ្មែរទាំងមូល ដើរទៅរកផ្លូវដ៏ល្អមួយសំរាប់សង្គមជាតិ ក្នុងតួនាទីឯកឧត្តមជាប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា ក្រៅពីតួនាទីជាតំណាងរាស្ត្រនោះ ។ បើនិយាយពីនៅក្នុងស្រទាប់យុវជន សិស្ស និស្សិត ទូទាំងប្រទេសវិញ ឯកឧត្តម ហ៊ុន ម៉ានី គឺជាមេដឹកនាំពួកគេទាំងអស់នេះ។ និយាយអោយ ខ្លីទៅ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំ និងកែប្រែយុវជនមួយចំនួនធំ ធ្លាប់ដើរផ្លូវមិនល្អ មកដើរផ្លូវល្អ និងយុវជនដែលល្អ អោយកាន់តែល្អថែមទៀត ពិសេសឯកឧត្តម ក៏បានចូលរួមយ៉ាងសកម្មជាមួយ វិស័យអប់រំ និងជាមួយសិស្សានុសិស្សដោយផ្ទាល់ គួរអោយកត់សំគាល់ដែរ។លើសពីនេះទៅទៀត ឯកឧត្តម ហ៊ុន ម៉ានី មានឈ្មោះល្បីល្បាញក្នុងស្រទាប់យុវជន ទាំងនៅក្នុងប្រទេស និងនៅលើឆាក អន្តរជាតិ ព្រមទាំងបាននាំយុវជនខ្មែរយើង អោយមានភាពល្បីល្បាញនៅលើពិភពលោក។ ដូច្នោះ ឯកឧត្តម ហ៊ុន ម៉ានី ពិតជាអាចទៅកាន់ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានយ៉ាងល្អប្រសើរ នាពេលខាងមុខជាមិនខានឡើយ។

បញ្ជាក់ : អត្ថបទខាងលើនេះ គ្រាន់តែជាបទវិភាគប៉ុណ្ណោះ ៕

អត្ថបទវិភាគ ៖ វណ្ណ:អារុណ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៨៥ ៨៥៥ ៤៥៦ ។




 

0 comments:

Post a Comment