Monday, March 13, 2017

ហេតុអ្វីបានជាលោក កឹម សុខា ឈប់ឱ្យបក្សប្រឆាំង និយាយពីថ្ងៃ៧ មករា និងរឿងអតីតកាល បែបនេះ?

News New : លោក កឹម​សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្នេីដល់សកម្មជនរបស់ខ្លួន ឱ្យឈប់ និយាយពីអតីតកាល ដែលនាំអោយខាតពេលវេលា និងនាំអោយមានជម្លោះ​ ពិសេសនោះ គឺរឿង ថ្ងៃ៧ មករា ដែលបក្សកាន់អំណាច តែងតែប្រារព្ធជារៀងរាល់ឆ្នាំនោះ ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពី គោលនយោបាយ អាទិភាពទាំង ៥ចំណុច ដល់ក្រុមប្រឹក្សា ឃុំ​ សង្កាត់ នៅស្នាក់ការបក្ស​ លោក​ កឹម​​ សុខា បានដល់សកម្មជនអោយឈប់និយាយ ឬរំលឹករឿងអតីតកាល ទាំងអស់ ។ លោកថា បក្សសង្គ្រោះជាតិ គឺគ្មានពេលនិយាយរឿងអត់ប្រយោជន៍ ពិសេសនោះរឿង ជាមួយបក្សនយោបាយតួចៗ ដែលចង់អោយលោកឆ្លេីយតប និងនិយាយជាមួយ ។ លោកថា ដៃគូ របស់គណបក្សសង្គ្រោះជាតិ សម្រាប់ប្រកួតប្រជែងក្នុងឆាកនយោបាយ​និងការបោះឆ្នោតនោះមាន តែគណបក្សកាន់អំណាចបច្ចុប្បន្នមួយប៉ុណ្ណោះ។

 អត្ថបទ ៖ ចំណាន (១២១)

0 comments:

Post a Comment