Monday, March 20, 2017

គិតមកត្រឹមថ្ងៃទី២១ មីនា នេះ រដ្ឋសភាមិនទាន់ទទួលបានអ្នកជំនួសសម្តេចវិបុលបញ្ញា សុខ អាន នៅឡើយ

News New : គិតមកត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧  រដ្ឋសភា មិនទាន់ទទួលបានព័ត៌មាន ពីខាង ទីស្តីទីការគណៈរដ្ឋមន្ត្រី អំពីការរៀបចំអ្នកមកកាន់កន្លែងជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែល បានទទួលបានមរណភាព កន្លងមកនៅឡើយទេ ។ នេះបើតាមការឲ្យដឹងពីលោក ឈាង វុន អ្នក នំាពាក្យរដ្ឋសភា។ លោក ឈាង វុន បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នេះថា ក្រោយពីសម្តេច សុខ អានបានទទួលមរណភាព រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ រដ្ឋសភាមិនទាន់ទទួលបានព័ត៌មានពីទីស្ដីការគណៈ រដ្ឋមន្ត្រី រឿងអ្នកឡើងមកជំនួសតំណែង សម្ដេច សុខ អាន នៅឡើយទេ ។ លោកបញ្ជាក់ថា« រហូត មកដល់ពេលនេះ យើងនៅមិនទាន់ទទួលព័ត៌មានពីខាងគណៈរដ្ឋមន្ត្រីមកវិញទេ ។ ចឹងហើយ នៅ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹកមិញនេះ យើងមិនទាន់បានពិភាក្សាក្នុងរឿងនេះ » ។ លោកបន្តថា ជាទម្លាប់ ជាក្បួនខ្នាតការងាររបស់រដ្ឋសភា នៅពេលដែលមានសមាជិករដ្ឋសភា ទទួលអនិច្ចកម្ម គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) តែងតែផ្ញើឈ្មោះ អ្នកបន្ទាប់ខាងក្រោម មករដ្ឋ សភា ដើម្បីផ្ដល់សុពលភាព ។

អត្ថបទ ៖ ចំណាន (១២៧)

0 comments:

Post a Comment