Thursday, March 16, 2017

លោក ឈឹម ផាន់ណា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន

News New : នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នេះ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ ( សស យក ) ចុះជួយស្រុកពាមជរ ខេត្តព្រៃវែង និងអនុប្រធាន ព្រមទាំងសមាជិកទាំងអស់ បានបង្ហោះនូវ លិខិតចូលរួម​រំលែកទុក្ខជាមួយលោកជំទាវ អាន្នី សុខអាន ព្រមទាំងគ្រួសារ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គម ដោយសំដែងពីការសោកស្តាយអាឡោះអាល័យចំពោះការបាត់បង់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​មរណភាព កាលពី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៨:៣២នាទី ដោយរោគាពាធ នៅមន្ទីរ ពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ ៦៦ឆ្នាំ។

អត្ថបទ ៖ អារុណ

0 comments:

Post a Comment