Saturday, March 11, 2017

លោក កុយ សុភ័ក្ត្រ នាំអំណោយឯឧ. ស សុខា និងលោកជំទាវ ជូនពលរដ្ឋក្រីក្រ ក្នុងឃុំកោះចេក ស្រុកពាមជរ

News New : កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧  លោក កុយ សុភ័ក្ត្រ  ប្រធានក្រុមការងារចុះ ជួយឃុំកោះចេក និងជាតំណាងលោក ឈឹម ផាន់ណា ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយ​ស្រុកពាមជរ ខេត្តព្រៃវែង បានជួបសំណេះសំណាលជាមួយក្រុមយុវជនឃុំកោះចេក​ និងនាំយក អំណោយឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោក ជំទាវ ចែកជូនពលរដ្ឋក្រីក្រ ចំនួន ២គ្រួសារ នៅក្នុងឃុំកោះចេក ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ផុន សុធា អនុប្រធានក្រុមការងារចុះជួយ ឃុំកោះចេក រៀបចំដោយលោក ហ៊ុន ចាន់ដែន ប្រធាន សសយក ស្រុកពាមជរ និងក្រុមយុវជន ឃុំជាច្រើនរូបផងដែរ៕






 អត្ថបទ ៖ បូរិន

0 comments:

Post a Comment