Recent Posts

Seo Services

ឯកឧត្តម វង សូត អញ្ជើញក្រុងពាលីសាងសង់អគារសំរាប់ជនវិកលចរិក នៅខេត្តកណ្តាល

News New : នាព្រឹកថ្ងៃទី១២ ខែមីនានេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយវនីតិសប្បទា ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ៅ ភិរុណ អភិ បាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់អគារ មជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី (ជនវិកលចរិក) ស្ថិតនៅក្នុងភូមិបាគូរ ឃុំ បារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

អគារនេះ មានទទឹង ៩ម៉េត្រ បណ្តោយ ៤៦ម៉ែត្រ និងកំពស់ ២ជាន់ ដែលមាន ១០បន្ទប់។ ការសាង សង់អគារនេះ ជាការចូលរួមចំណែករបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំអោយមានកន្លែង សម្រាប់ស្នាក់នៅ ដើម្បីទទួលបានការថែទាំ និងព្យាបាលជនវិបល្លាសស្មារតី ដែលនេះ គឺបញ្ជាក់អំ ពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋ មន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម និងឈ្លាសវៃ ។



អត្ថបទ ៖ អារុណ
ឯកឧត្តម វង សូត អញ្ជើញក្រុងពាលីសាងសង់អគារសំរាប់ជនវិកលចរិក នៅខេត្តកណ្តាល ឯកឧត្តម វង សូត អញ្ជើញក្រុងពាលីសាងសង់អគារសំរាប់ជនវិកលចរិក នៅខេត្តកណ្តាល Reviewed by Unknown on 5:47:00 PM Rating: 5

No comments:

Powered by Blogger.