Thursday, March 16, 2017

គជប កំណត់ចំនួន និងពេលវេលា ហែរក្បួនទ្រង់ទ្រាយធំ សំរាប់គណបក្សទាំងអស់ ឃោសនាបោះឆ្នោត

News New : សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ខាងមុខនេះ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតឲ្យគណបក្សនយោបាយនិមួយៗ ហែរក្បូនទ្រង់ ទ្រាយធំ តែពីរលើកប៉ុណ្ណោះ គិតចាប់ពីម៉ោង ៦ព្រឹក ដល់ ម៉ោង ១០យប់ ។ លោក ហង្ស ពុទ្ធា អ្នក នំាពាក្យ គ.ជ.ប. បានផ្តល់បទសម្ភាសន៍ជា អ្នកអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ ពិគ្រោះយោបល់ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់(គ.ជ.ប.) ក្នុងការគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត នៅសណ្ឋាគាឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២៩១៧ ថា « ក្នុងរយៈពេល ១៤ថ្ងៃ គណបក្ស នយោបាយនិមួយៗ អាចដង្ហែរក្បូនបានតែពីរលើក ហើយការឃោសនា ចាប់ពីម៉ោង ៦ព្រឹក ដល់ ម៉ោង ១០យប់ សម្រាកពីរម៉ោងគឺ ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល ។ លោកថា «ទោះបីជា មានការស្នើសុំកែសម្រួលពេលវេលាណាមួយក្តី គ.ជ.ប. មិនអាចធ្វើតាមសំណើរសុំនៅទេព្រោះថា ពាក់ព័ន្ធសីលធម៌ ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈ យើងមិនអាចធ្វើដោយសារកាបោះឆ្នោត យើងរំខាន់ដល់សេចក្តីសុខប្រជាពលរដ្ឋនោះទេ »។ លោកបញ្ជាក់ថា «សម្រាប់ការឃោសនាបោះ ឆ្នោតលើកនេះ គ.ជ.ប. បានចែងនីតិធីយ៉ាងលម្អិតពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការ របស់គណបក្ស នយោបាយ ។  មានទំាងបទបញ្ញាត្តិតាមមាត្រាច្បាស់លាស់ ប្រសិនបើគណបក្សនយោបាយ និង អាជ្ញាធរមានការប្រជាស្រ័យគ្នានោះ នឹងមិនមែនរឿងអ្វីកើតឡើងនោះទេ ។ ផ្ទុយទៅវិញប្រសិនបើ មានការចឹញ្ចឹមចិត្តនូវយកឈ្នះចាញ់នោះបញ្ហានិងកើតមានឡើង។អីញ្ចឹងបញ្ហានេះ ខ្ញុំសូមអំពាវនាវ ដល់គណបក្សនយោបាយទំាងអស់គោរពាបទបញ្ជា និងនីតិវិធីនៃការធ្វើយុទ្ធនាការបោះឆ្នោត ទំាង អស់គ្នា»។ លោកថា ការធ្វើយុទ្ធនាកាបោះឆ្នោត នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២០ ខែឧសភា រហូដល់ថ្ងៃ ទី២ ខែមិថុនា ឆ្នាំ២០១៧ នេះ។អ្នកនំាពាក្យបន្ថែមថា«ជាបន្តបន្ទាប់យើងដឹងហើយថានឹងមានបញ្ហា ជាច្រើននៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ហើយបញ្ហានេះយើងធ្លាប់មានពីមុនមក ។ ក្តី កង្វល់នេះហើយ ខាងអង្គការខុនរ៉ាដ សហការជាមួយ គ.ជ.ប. រៀបចំកិច្ចប្រជុំនេះឡើង»។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដោយ គ.ជ.ប បានទទួលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន ១២ ដែលសរុបបេក្ខជនឈរឈ្មោះទំាងអស់ មានចំនួន ៦ ១១៦នាក់ នៅទូទាំងប្រទេស ។ ការបោះឆ្នោតឃុំ សង្កាត់ ខាងមុខនេះ មានគណបក្សនយោបាយចំនួនពីរ បានដាក់បេក្ខជនឈរ ឈ្មោះរបស់ខ្លួនគ្រប់ឃុំសង្កាត់ទូទំាងប្រទេសមានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ ជាតិ គឺ១៦៤៦ឃុំ/ សង្កាត់ ៕

អត្ថបទ ៖ ចំណាន (១២៦)

0 comments:

Post a Comment